ឃើញ​ហើយ​តិច​ថា​តារា​កូរ៉េ សុទ្ធ​ជា​តារា​ខ្មែរ​យើង​ទេ!

  • 2015-05-08 13:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញ​ពួក​គាត់​មាន​រាង​ស្អាត​ៗ​បែប​នេះ តិច​ច្រឡំ​ថា​ជា​តារា​កូរ៉េ ឬ​ថៃ តាម​ពិត​ពួក​គេ​សុទ្ធ​ជា​តារា​សម្ដែង និង​ដើរ​ម៉ូដ​របស់​កម្ពុជា។ ស្រី​ស្អាត​ទាំង​៤​នាក់​នេះ​មាន កញ្ញា រូ ចាន់​ដារ៉ា ឈុំ វត្តី យ៉ាន ស្រីពេជ្រ និង ម៉ារីលីន។

 

តាម​កញ្ញា រូ ចាន់​ដារ៉ា ម្នាក់​ក្នុង​ចំណោម​៤​នាក់​ខាង​លើ​នេះ បាន​ប្រាប់​ថា រូប​ភាព​នេះ ពួក​នាង​បាន​ថត​ចេញ​ពី​ការងារ​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​ក្រុមហ៊ុន​បារី​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ទំនេរ​ពី​ការងារ​បន្តិច។ និយាយ​ពី​រូបរាង​ស្រឡូន​ស្អាត​ដូច្នេះ ដារ៉ា មិន​និយាយ​អ្វី​វែង​ឆ្ងាយ​ឡើយ។

 

អីចឹង​តោះ...ជួយ​មើល​ទាំង​អស់​គ្នា​មើល៍ អ្នក​ណា​រាង​ស្អាត​ជាង​គេ!

 

 

 (រាប់​ពី​ឆ្វេង) រូ ចាន់ដារ៉ា ឈុំ វត្តី យ៉ាន ស្រីពេជ្រ និង​ម៉ារីលីន

 

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី