ឧទ្យាន​ហ្គេម 4D ទំនើប​ដំបូង​គេ​ក្នុង​លោក ធ្វើ​ឱ្យ​អ្នក​​​​ព្រឺព្រួច​និង​រន្ធត់​

  • 2015-05-08 17:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ Void គ្រោង​នឹង​បង្កើត​ឧទ្យាន​ហ្គេម​អេឡិចត្រូនិក​​​ប្រើ​បច្ចេកវិទ្យា Virtual Reality (VR) ដែល​ធ្វើ​ឱ្យ​អ្នក​លេង​ហ្គេម​ទាំង​អស់​មាន​អារម្មណ៍​ហាក់​ដូចជា​ស្ថិត​ក្នុង​ពិភព​ហ្គេម​​​ពិត​ៗ​។

 

[twentytwenty]

 

[/twentytwenty]

 

បច្ចេកវិទ្យា​នៅ​ក្នុង​ឧទ្យាន​ហ្គេម​ទំនើប​នេះ តម្រូវ​ឱ្យ​អ្នក​លេង​ហ្គេម​ទាំង​អស់​ពាក់​​អាវ​ Rapture Vest ដើម្បី​ឱ្យ​អ្នក​លេង​ហ្គេម​មាន​អារម្មណ៍​ថា​រង​ការ​វាយ​ប្រហារ ស្រោម​ដៃ Rapture Glove សម្រាប់​ចាប់​កាន់​​អាវុធ​ និង​មួក Rapture HMD ដើម្បី​ឱ្យ​ពួក​គេ​​មើល​ឃើញ​រូប​ភាព​ជា​លក្ខណៈ 4D (4D Environmental FX) ​និង​មាន​អារម្មណ៍​ថា ​កំពុង​ស្ថិត​ក្នុង​ពិភព​ហ្គេម​នោះ​ផ្ទាល់​តែ​ម្ដង រី​ឯ​ជញ្ជាំង​សុទ្ធ​តែ​បំពាក់​ដោយ​បច្ចេកវិទ្យា Virtual Reality ទាំង​អស់។ អ្នក​លេង​ហ្គេម​ទាំង​អស់​អាច​លេង​ហ្គេម​​លក្ខណៈ​តែ​ឯង​ឬ​ជា​ក្រុម​ក៏​បាន​។

 

 

 

"អាវ Rapture Vest របស់​យើង​មិន​មែន​ញ័រ​ធម្មតា​ទេ។ វា​នឹង​ធ្វើ​ឱ្យ​អ្នក​លេង​ហ្គេម​មាន​អារម្មណ៍​ថា​រង​ការ​វាយ​ប្រហារ​ពិត​ៗ​ពី​សំណាក់​វត្ថុ VR ទាំង​ឡាយ"។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Void លើ​វិបសាយ​របស់​ខ្លួន។

 

បើ​តាម​ការ​រៀបរាប់​លើ​​វិបសាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Void បាន​ឱ្យ​ដឹង​ថា ឧទ្យាន​ហ្គេម​អេឡិចត្រូនិក​​នេះ​គ្រោង​នឹង​បើក​ដំបូង​គេ​បង្អស់​នៅ​រដ្ឋ Utah សហរដ្ឋ​អាមេរិក​ដើម​ឆ្នាំ ២០១៦ ហើយ​បន្ទាប់​ពី​នោះ​គឺនៅ​អាស៊ី អឺរ៉ុប និង​អូស្ត្រាលី៕

 

 

វីដេអូ៖ 

 

 

 

 

 

 

 

 

អាន៖ ឧបករណ៍​​​​ទំនើប​​​មួយ​​នេះ​​​ ធ្វើ​​ឲ្យ​​អ្នក​​លេង​​ហ្គេម​​​រន្ធត់​​លស់​​​ព្រលឹង​​

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail ​​​