រឿង"ខ្មោចទឹកកក" ផលិតករសង្ឃឹមជោគជ័យ
- 2015-05-08 17:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង"ខ្មោចទឹកកក" ផលិតករសង្ឃឹមជោគជ័យ
ចន្លោះមិនឃើញ
ក្នុងពិធីសម្ពោធដាក់បញ្ចាំងរឿង"ខ្មោចទឹកកក"នៅរោងភាពយន្ត Legend សាខា Avenue បើតាមម្ចាស់ផលិតកម្មភូមិពេជ្រភាពយន្តលោក ដើង ពុទ្ធពណ៌ ជឿជាក់ដែរថារឿង"ខ្មោចទឹកកក"នឹងទទួលបានជោគជ័យគួរសមបើប្រៀបធៀបទៅនឹងរឿង"ខ្មោចអាសង្ហា"ដែរគឺល្អមើលដូចគ្នាណាមួយវាមានភាពខុសប្លែកពីរឿងមុនៗ។
នៅក្នុងនោះម្ចាស់ផលិតកម្មភូមិពេជ្ររូបនេះបានបន្ថែមថា៖" អត្ថន័យនៃខ្មោចទឹកកកគឺចង់បង្ហាញថាមនុស្សយើងមានកម្មបើសិនណាយើងធ្វើល្អបានល្អ បើយើងធ្វើមិនល្អទោះជាយើងចង់គេចដល់ណាក៏ដោយផលមិនល្អនោះក៏នៅតែទៅតាមយើងដែរ"។
មួយវិញទៀត ចំណុចពិសេសនៃរឿងនេះគឺខ្មោចកាចដោយក្នុងនោះតួរងប្រុសបានព្យាយាមទៅរំលោភតួឯកស្រីតាំងពីនៅរស់រហូតដល់ស្លាប់ហើយក៏នៅតែតាមទៅរំលោភទៀតធ្វើឲ្យខ្មោចតាមចងកម្មចងពៀរវិញយ៉ាងសាហាវ។ នេះបើតាមម្ចាស់ផលិតកម្មបញ្ជាក់។
ទាក់ទងទៅនឹងផលលំបាកលោក ដើង ពុទ្ធពណ៌ ម្ចាស់ផលិតកម្មភូមិពេជ្របានអះអាងផងដែរថាផលលំបាកគឺតែងតែមានធ្វើអ្វីក៏ដោយក៏មានផលលំបាកដែរបើយើងមិនឆ្លងកាត់ការលំបាកយើងមិនអាចរកគន្លឹះនៃភាពជោគជ័យបាននោះទេហើយជាពិសេសនោះគឺថវិកាយើងនៅស្ដួចស្ដើងនៅឡើយ។
(រាប់ពីឆ្វេង) ណាត់ បុរី មាស ថនស្រីណៃ ដើង ពុទ្ធពណ៌ វ៉ាន់ វលក្ខណ៍ និងនាយភូ
នេះជាខ្សែវណ្ណកម្មទី៤ហើយដែលលោក ដើង ពុទ្ធពណ៌ ម្ចាស់ផលិតកម្មភូមិពេជ្របានផលិតបន្ទាប់ពីរឿង "ខ្មោចអាសង្ហា" ហើយនឹងរឿង "សង្គ្រាមបងប្អូន"ដែលជាសម្ដែងរួមគ្នាដោយតារាខ្មែរ និងតារាហ្វីលីពីន។
“ខ្មោចទឹកកក" ចូលរួមសម្ដែងដោយ កញ្ញា មាស ថនស្រីណៃ កញ្ញា ជា ម៉ារី កញ្ញា វ៉ាន់ វល័ក្ខ នាយ ភូ កញ្ញា ស្រីលីន លោក ណាត់ បូរី នាយ ចឺម នាយ ក្រូច, នាយ ប៊ូម ជាដើម។
លោក ណាត់ បូរី ជាតួអង្គម្នាក់ក្នុងរឿងនេះ បានប្រាប់ថា "ក្នុងរឿងនេះខ្ញុំជាតួរងម្នាក់ដែលកាចហើយសាហាវបំផុតហើយរឿងប្រភេទនេះដូចជាមិនធ្លាប់មាននោះទេប៉ុន្តែសូមលាក់សិនចាំឲ្យទស្សនិកជនរង់ចាំតាមដានទស្សនានៅឈុតឆាកនោះទាំងអស់គ្នា" ៕
អត្ថបទ៖ ថា ម៉ាលីដា