មហាសេដ្ឋី​ចិន​កក់​សណ្ឋាគារ ១៤០​នៅ​ប៉ារីស​ឲ្យ​បុគ្គលិក​ដើរ​លេង​ចំណាយ​អស់​រាប់​លាន​ដុល្លារ

  • 2015-05-10 18:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ចិន​ម្នាក់ បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​នាំ​បុគ្គលិក ៦៤០០​នាក់ ​ដើរ​លេង​កម្សាន្ត​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ ដំណើរ​កម្សាន្ត​នេះ ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប ២០​ឆ្នាំ​នៃ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ចិន និង​ប្រទេស​បារាំង ដែល​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ ១៣លាន​ដុល្លារ។

 

 

ដំណើរ​កម្សាន្ត​ដ៏​កក្រើក​នេះ មាន​រយៈពេល ៤​ថ្ងៃ និង​ជ្រើសរើស​បុគ្គលិក​តែ​ពាក់​កណ្ដាល​ឲ្យ​ចូលរួម​ប៉ុណ្ណោះ។ ប្រធាន​ក្រុមហ៊ុន Tiens Group លោក Li Jinyuan បាន​កក់​សណ្ឋាគារ ១៤០​កន្លែង នៅ​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​បុគ្គលិក​ខ្លួន​បាន​ដើរ​លេង​កម្សាន្ត​នៅ​សារមន្ទីរ Louvre និង​តំបន់​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត។

 

បន្ទាប់​មក បុគ្គលិក​ទាំង​នោះ​បាន​បន្ត​ដំណើរ​ទៅ​តំបន់​ឆ្នេរ Cote D'Azur ដែល​មហាសេដ្ឋី ​ Jinyuan បាន​កក់​សណ្ឋាគារ​លំដាប់​ផ្កាយ៤ និង​ផ្កាយ​៥ ៧៩​កន្លែង ស្មើ​នឹង ៤៧៦០​បន្ទប់​ទៀត នៅ​ទីក្រុង Cannes និង Monaco។ ​

 

ដើម្បី​ដឹក​ជញ្ជូន​បុគ្គលិក ៦៤០០​នាក់​ពី​សណ្ឋាគារ​ទៅ​តំបន់​ឆ្នេរ​ទីក្រុង Nice គេ​ត្រូវការ​ឡាន​ក្រុង ១៤៧​គ្រឿង។ ក្នុង​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ស្ថាប័ន Guinness ​បាន​ប្រកាស​ផ្ដល់​កំណត់​ត្រា​ក្រុម​មនុស្ស​ប្រទាក់​ក្រឡា​គ្នា​ច្រើន​បំផុត​លើ​លោក ទៅ​ឲ្យ​ក្រុមហ៊ុន Tiens Group។

 

 

​លោក Li Jinyuan ជា​មហាសេដ្ឋី​ម្នាក់​នៅ​ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Tiens Group ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩៥។ ក្រុមហ៊ុន​នេះ មាន​ជំនួញ​ច្រើន​ប្រភេទ​ទៅ​លើ ជីវបច្ចេកវិទ្យា វិស័យ​សុខាភិបាល បច្ចេកវិទ្យា វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ...៕

 

 

 

 

ចុចអាន៖ មហាសេដ្ឋី​អ៊ីរ៉ង់​ថ្មី​​​​ចូលចិត្ត​បង្អួត​ពី​ជីវិត​រស់​នៅ​​មិន​ចាញ់ ​​Dan Bilzerian

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​

អត្ថបទពេញនិយម