កូរ៉េខាងជើង​ធ្វើតេស្ត​កាំជ្រួច​បាច់​ចេញ​​ពី​នាវាមុជទឹក​ដោយ​ជោគជ័យ

  • 2015-05-10 23:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង​កំពុង​សំញែង​សព្វាវុធ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន ដល់​បណ្ដា​ប្រទេស​នានា​លើ​លោក បន្ទាប់​ពី​ធ្វើតេស្ត​ដោយ​ជោគជ័យ​លើ​កាំជ្រួច​បាច់​ចេញ​ពី​នាវាមុជទឹក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

​​​​

 

មេដឹកនាំ​វ័យ​ក្មេង គីម ជុងអ៊ុន បាន​ប្រកាស​ថា​កូរ៉េខាងជើង​បាន​សាកល្បង​ដោយ​ជោគជ័យ ចំពោះ​ការ​បាញ់​កាំជ្រួច​ចេញ​នាវាមុជទឹក ដែល​មាន​សមត្ថភាព​អាច​ការពារ​ដែន​ទឹក​របស់​ខ្លួន ក្នុង​ករណី​សត្រូវ​ណា​មួយ​ចង់​រំលោភ​បំពាន​ដែន​អធិបតេយ្យ។

 

​រូបភាព​ជា​ច្រើន​ដែល​ចាប់​បាន​ដោយ​ផ្កាយ​រណប បាន​បង្ហាញ​ថា​កូរ៉េខាងជើង​កំពុង​សាងសង់​សម្ភារៈ​ធ្វើតេស្ត​មីស៊ីល និង​បំពាក់​​ជាមួយ​នាវា​មុជទឹក។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​បាន​និយាយ​ថា នេះ​អាច​ជា​ការ​អភិវឌ្ឍន៍​ដ៏​គ្រោះ​ថ្នាក់​មួយ ដោយសារ​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​នាវា​លិច​បាត់​ក្នុង​សមុទ្រ ពិបាក​ចាប់​សញ្ញា​ជាង​មីស៊ីល​ដែល​បាញ់​ចេញ​ពី​ដី។

 

 

​​​មន្ត្រី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ បាន​និយាយ​ថា លោក គីម ជុងអ៊ុន ជា​អ្នក​ដឹក​នាំ​ដោយ​ផ្ទាល់​លើ​ការ​សាកល្បង​អាវុធ​ដ៏​មាន​ឥទ្ធិពល​នេះ ហើយ​វា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ យ៉ាង​ណា​ក្ដី គេ​នៅ​មិន​ទាន់​ជឿជាក់ ១០០% ជុំវិញ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ទេ ដោយសារ​កាំជ្រួច​មីស៊ីល​ដ៏​ទំនើប​បាញ់​ចេញ​ពី​នាវា​ត្រូវ​ការ​បច្ចេកវិទ្យា​ខ្ពស់ ទើប​អាច​ផលិត​បាន៕

 

 

 

 

ចុចអាន៖ កូរ៉េ​ខាង​ត្បូង​ថា​ មីស៊ីល​​កូរ៉េខាងជើង​អាច​បាញ់​ដល់​អាមេរិក​ប្រាកដ​ណាស់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី