ស្វាចិញ្ចឹមកូនខ្លាស្និទ្ធស្នាលដូចកូនបង្កើត
- 2015-05-11 16:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាចិញ្ចឹមកូនខ្លាស្និទ្ធស្នាលដូចកូនបង្កើត
ចន្លោះមិនឃើញ
មនុស្សភាគច្រើនគិតថាសត្វគ្មានមនោសញ្ចេតនា គ្មានការពិចារណារស់នៅតាមបែបធម្មជាតិ ប៉ុន្តែសត្វមួយចំនួនបែរជាមានក្ដីស្រលាញ់ស្និទ្ធស្នាលជាងមនុស្សទៅទៀត។ ជាក់ស្ដែង ពូជស្វាអ៊ូរ៉ង់អ៊ូតង់មួយក្បាល បានចិញ្ចឹមបីបាច់ថែរក្សាកូនខ្លាបីក្បាល ដូចជាកូនបង្កើតរបស់ខ្លួន។
វីដេអូជាង ៣០វិនាទី ដែលទើបបង្ហោះឡើងកាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហាញពីសត្វស្វាមួយក្បាលប្រលែងលេងជាមួយកូនខ្លាបីក្បាលទៀតដោយភាពស្និទ្ធស្នាលយ៉ាងស្អិតល្មួត។ មិនត្រឹមតែស្រលាញ់ថ្នាក់ថ្នម និងផ្ដល់ស្នាមថើបប៉ុណ្ណោះទេ ស្វាមួយក្បាលនេះថែមទាំងជួយបំបៅទឹកដោះដល់កូនខ្លាទៀតផង។ យ៉ាងណាក្ដី ប្រភពមិនបានបញ្ជាក់ថា វីដេអូឃ្លីបដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវគេថតបាននៅសួនសត្វណាទេ។
ទស្សនាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍នេះ៖
ចុចអាន៖ តោស្ទុះឱបអ្នកជួយសង្គ្រោះជីវិត មើលទៅគួរឲ្យរំភើបចិត្ត
ដោយ៖ គង់ វិសាល ប្រភព៖ Mirror