ហេតុផលរសើបដែល CR7 អាចផ្លាស់មក Man Utd វិញ
- 2014-09-16 16:43:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលរសើបដែល CR7 អាចផ្លាស់មក Man Utd វិញ
ចន្លោះមិនឃើញ
យោងទៅតាមអតីតប្រធានក្លិប Real Madrid លោក Ramon Calderon យល់ឃើញថាកីឡាករ Cristiano Ronaldo កាន់តែមានការអាក់អន់ចិត្តខ្លាំងឡើងៗហើយក្នុងការលេងនៅ Real Madrid។ រឿងនេះដែរអាចធ្វើឱ្យអតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមរូបនេះមានចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅទឹកដី Old Trafford វិញ។
អតីតប្រធានក្លិប Real Madrid វ័យ៦៣ឆ្នាំ លោក Calderon បាននិយាយទៅ Talk Sport ថា៖ “តាមគំនិតរបស់ខ្ញុំគឺគាត់មិនពេញចិត្តគោលការណ៍ថ្មីរបស់ប្រធានក្លិបបច្ចុប្បន្ន Florentino Perez ទេ។ ពេល CR7 មកលេងនៅ Santiago Bernabeu នៅឆ្នាំ២០០៩ គាត់គិតថាគាត់នឹងបានលេងជាមួយ Arjen Robben និងបានរួមកិច្ចការជាមួយ Robben ក្នុងក្រុមនេះ ប៉ុន្តែក្លិបបែរជាលក់ខ្សែប្រយុទ្ធស្លាបម្នាក់នេះចេញទៅវិញ។ ម្យ៉ាងទៀតខ្សែប្រយុទ្ធ Gonzalo Higuain ក៏ត្រូវលក់ចេញដែរនៅឆ្នាំ២០១៣ហើយនេះក៏បានធ្វើឱ្យគាត់មិនសប្បាយចិត្តដែរ។ ឆ្នាំមុនគាត់គិតថាជាកំហុសមួយទៅហើយដែលលក់ Mesut Ozil ហើយឆ្នាំនេះលោក Carlo Ancelotti បានលក់ Xabi Alonso និង Angel di Maria ទៀតដែលធ្វើឱ្យគាត់រឹតតែថ្នាំងថ្នាក់ចិត្ត”។
លោក Calderon បានបន្ថែមទៀតថា៖ “កាលខ្ញុំទិញ CR7 មក Bernabeu ក្នុងឆ្នាំ២០០៩ ខ្ញុំនៅចាំបានថាគាត់បាននិយាយថាគាត់ដឹងគុណក្លិបបិសាចក្រហម Manchester United រហូត។ គាត់មានពេលវេលាដ៏អស្ចារ្យនៅបិសាចក្រហម គាត់ចូលចិត្តអ្វីៗគ្រប់យ៉ាងនៅទីនោះ។ វាពិតជាក្លិបដ៏អស្ចារ្យ”។
ទោះជាយ៉ាងនេះក្ដី ម្ចាស់ពានរង្វាន់ FIFA Ballon d'Or 2013 ខាងលើចង់នៅ Real Madrid សិនរដូវកាលនេះដើម្បីការពារតំណែងជើងឯកពានរង្វាន់ UEFA Champions League៕
ប្រែសម្រួល៖ សុខ មុន្នីរម្យ
ប្រភព៖ dailymail