ថ្ងៃចុងក្រោយនៅ Anfield របស់ Gerrard ត្រូវខកចិត្ត ខណៈ Liverpool ចាញ់
- 2015-05-17 17:05:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃចុងក្រោយនៅ Anfield របស់ Gerrard ត្រូវខកចិត្ត ខណៈ Liverpool ចាញ់
ចន្លោះមិនឃើញ
Steven Gerrard បានលេងនៅក្នុងកីឡដ្ឋាន Anfield លើកចុងក្រោយ កាលពីយប់មិញ មុននឹងត្រូវផ្ទេរទៅកាន់ក្លិប LA Galaxy ប៉ុន្តែការប្រកួត ដើម្បីលាគ្នានេះបែរជាជួបការខកចិត្តទៅវិញ បន្ទាប់ពីក្រុម Liverpool ចាញ់ Crystal Palace ដោយលទ្ធផល ៣-១។
ម្ចាស់ផ្ទះហង្សក្រហម បាននាំមុខមុននៅនាទី២៦ បន្ទាប់ពីការស៊ុតរបស់ Adam Lallana ប៉ុន្តែក្រុមភ្ញៀវ Crystal Palace តាមស្មើ ១-១ វិញនៅចុងតង់ទី១នាទី៤៣ ដោយបាល់ហ្វ្រីឃីតយ៉ាងល្អរបស់ Jason Puncheon។
ចូលដល់តង់ទី២ កីឡាករបម្រុង Wilfried Zaha បានស៊ុតគ្រាប់ទី២ ឲ្យក្រុមភ្ញៀវនាំមុខវិញ មុននឹង Glenn Murray ថែមបានគ្រាប់ទី៣ នៅម៉ោងបន្ថែមមានរបួស បន្ទាប់ពីការទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល ប៉ុន្តែថែមបានសម្រេច។
កីឡាករវ័យ៣៤ឆ្នាំ Gerrard ដែលបានបង្ហាញខ្លួនលើកទី៧០៩ ឲ្យហង្សក្រហមកាលពីមិញនេះ បាននិយាយក្រោយប្រកួតចប់ថា៖ "វាពិតជារឿងក្ដុកក្ដួលខ្លាំងណាស់ ហើយខ្ញុំស្ទើរមិនជឿថាខ្ញុំអាចចាកចេញ។ ខ្ញុំរីករាយខ្លាំងណាស់ រយៈពេល១៧ឆ្នាំមកនេះ ហើយក៏គ្មានថ្ងៃខ្ញុំបំភ្លេចបានដែរ។ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នាខ្លាំង"។
Gerrard នឹងលេងប្រកួតចុងក្រោយបង្អស់ ខណៈដែល Liverpool ត្រូវធ្វើដំណើរទៅប៉ះ Stoke នៅចុងសប្ដាហ៍ក្រោយ មុនពេលចាកចេញទៅកាន់ទឹកដីអាមេរិក៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc