សល់​៣៨​ម៉ោង​ទៀត​ ការ​រៃ​អង្គាស​ថវិកា​សម្រាប់​ព្យាបាល​ពិការ​ភាព​ម្យ៉ាង​នៅ​កម្ពុជា ​ត្រូវ​បិទ​បញ្ចប់

  • 2015-05-19 00:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​៣៨​ម៉ោង​ទៀត​ប៉ុណ្ណោះ​ គម្រោង​រៃអង្គាស​ថវិកា​ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ព្យាបាល​បែប​ “Speech Therapy”​ ឬ​ “ការ​ព្យាបាល​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ”​ កើត​ឡើង​លើ​កុមារ​កម្ពុជា​មួយ​ចំនួន​ នឹង​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ។

 

 

 

ស្វែង​យល់​ អ្វី​ទៅ​ជា​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​

 

នាង​ Emma ​Blint​ អ្នក​គ្រប់គ្រង​នៃ​ការ​រៃ​អង្គាស​ថវិកា​​​របស់​គម្រោង​​ OIC: The Cambodia​ Project​ នេះ​ឲ្យ​ដឹង​ថា​ OIC ​​កំពុង​ប្រមូល​ករណី​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​ កើត​ឡើង​លើ​កុមារ​កម្ពុជា​មួយ​ចំនួន​​ ដើម្បី​​​ដាក់​ជូន​​រដ្ឋាភិបាល​ និង​អង្គការ​សហប្រជាជាតិ​​បាន​ដឹង​ និង​ស្នើ​ឲ្យ​មាន​ការ​ព្យាបាល​បែប​ Speech Therapy ​នេះ​នៅ​កម្ពុជា​ដែរ។ ទន្ទឹង​នឹង​នោះ​ OIC កំពុង​តែ​ធ្វើ​ការ​រ៉ៃ​អង្គាស​ថវិកា​ ដើម្បី​ធ្វើ​ការ​​បណ្ដុះ​បណ្ដាល​អ្នក​ព្យាបាល​ និង​​គ្រូ​បង្រៀន​តាម​សាលា​ផង​ដែរ​ ប៉ុន្តែ​ការ​រៃ​អង្គាស​ថវិកា​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​នេះ។

 

 

OIC: The Cambodia​ Project​ កំពុង​រៃ​អង្គាស​ថវិកា​ចំនួន​ ២៨០០០​ដុល្លារ​ រហូត​ដល់​ថ្ងៃ​១៩​ ខែ​ឧសភា​ ស្អែក​នេះ។ ឥឡូវ​នេះ​ ថវិកា​ពី​ការ​រៃ​អង្គាស​បាន​ទទួល​ចំនួន​១៨​ ៤៧៨​ដុល្លារ​ហើយ​ នៅ​ខ្វះ​៩៥២២​ដុល្លារ​ទៀត។ សប្បុរស​ជន​ដែល​មាន​សទ្ធា​ អាច​បរិច្ចាគ​តាម​ OIC: The Cambodia​ Project ដោយផ្ទាល់​ ដើម្បី​បញ្ឈប់​កុមារ​ ឬ​ប្រជាជន​ខ្មែរ​ពី​ពិការភាព​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​នេះ៕

 

ស្ដាប់​ប្រសាសន៍​លោក​ Weh Yeoh ស្ថាបនិក​ និង​ជា​អ្នក​គ្រប់គ្រង់​​គម្រោង ​OIC: The Cambodia​ Project

 

 

 

ទស្សនា​​វីដេអូ​​អំពី​​​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ ​ដែល​​កើត​ឡើង​លើ​កុមារ​កម្ពុជា​

 

 

 

Video៖ OIC