បុគ្គល​​ឆ្នើម​​ ៥ នាក់​​លេច​ធ្លោ​ក្នុង​កិច្ច​ការងារ​មនុស្សធម៌ ​

  • 2015-05-19 17:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​បុគ្គល​​ឆ្នើម​​​ចំនួន​​៥ នាក់​បាន​​លេច​ធ្លោ​ក្នុង​​ការងារ​សង្គម​ និង​មនុស្សធម៌ ​។ អ្នក​ទាំង​នោះ​បម្រើ​ការងារ​នៅ​​ក្នុង​​វិស័យ​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល​ កីឡាករ​ និង​សិល្បៈករ​ជា​ដើម​។ ​ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ទាំង​ ៥​ រូប​៖​

 

អ្នក​ស្រី​ នួន​ ភិមាន

 

អ្នកស្រី​ នួន​ ភិមាន​ បាន​ជាប់​ជា​វីរនារី CNN ​នៅ​ឆ្នាំ​២០០៨​ ដោយសារ​អ្នក​ស្រី​បាន​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​បោះ​ចោល​ការងារ​ផ្ទាល់​​ខ្លួន​ សុខ​ចិត្ត​មក​ធ្វើ​ការងារ​សង្គម​ ជួយ​ផ្ដល់​ម្ហូប​អាហារ និង​ការ​អប់រំ ​ដល់​កុមារ​ដែល​រស់​នៅ​កន្លែង​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ។

 

 

 

លោក​វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​​​

 

ក្នុង​​នាម​ជា​​ស្ថាបនិក​សាលា​អន្តរទ្វីប​អាមេរិកកាំង​​លោក​បាន​ចូល​រួម​​ ចំណែក​ជា​ច្រើន​​ក្នុង​ការងារ​​សង្គម​ និង​មនុស្ស​ធម៌​ មាន​​ជា​អាទិ៍​​ការ​ចុះ​ចែក​ថ្នាំ​ ​ការ​​​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ ​សម្ភារៈ​ប្រើ​ប្រាស់​ និង​​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​។ ​​​​គួច​ ម៉េងលី ​​​គឺ​​​ជា​វេជ្ជបណ្ឌិត​មួយ​រូប ​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ និង​មាន​អតីតកាល​ធ្លាប់​ជា​អ្នក​រើស​សំរាម​តាម​ចិញ្ចើម​ថ្នល់ ​។

 

 

 

អ្នក​ស្រី​ទេព កូលាប​

 

អ្នក​ស្រី​ ទេព​ កូលាប ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ ​ក្រៅ​ពី​ទំនេរ​ពី​ការងារ​​​ដ៏​មមាញឹក​អ្នក​​ស្រី​​តែង​ឆ្លៀត​ចូល​រួម​ចំណែក ​​​ការងារ​មនុស្សធម៌​ជា​ច្រើន ​​ជា​ពិសេស​ការ​ចុះ​ចែក​​អំណោយ​ដល់​ស្រ្តី​ និង​កុមារ​ជាប់​នៅ​​ពន្ធនាគារ​​ព្រៃ​ស។

 

 

 

​​​​ អ្នក​ប្រដាល់​អេភូថង​ និង​ភរិយា ​ ​ អតីត​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​​​លោក អេ ភូថង ​សព្វ​ថ្ងៃ​នេះ​ក្រៅ​ពី​អាជីព​​ជា​​គ្រូ​បង្វឹក​ លោក​​ជា​​​ឯកអគ្គរាជទូត​សុឆន្ទៈ​របស់​​អង្គការ​ Voice ​ដែល​ធ្វើ​ការ​​ទៅ​លើ​​ការ​​គាំពារ​​កុមារ​ខ្សត់ខ្សោយ​​​និង​កុមារ​រង​​ការ​ រំលោភ​បំពាន​នៅ​កម្ពុជា។ ភរិយា​របស់​លោក​អ្នក​​ស្រី សឹង សុម៉ាលី ក៏​មាន​តួនាទី​ជា​​ជំនួយការ​​សហគមន៍​​នៃ​គម្រោង​​គាំពារ​​​កុមារ​ Children ‘s Communities Cambodia Project ​​របស់​អង្គការ​ Voice ​សាខា​ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោម​ចៅ។

 

 

អ្នក ​ស្រី​ សឹង​ សុម៉ាលី ​ឲ្យ​​ដឹង​ថា ប្ដី​និង​អ្នក​ស្រី​​បាន​ទទួល​​ការងារ​នៅ​អង្គការ Voice តាំង​ពី​អំឡុង​ឆ្នាំ​២០១០​មក​ម៉្លេះ​។ ការ​បាន​តួនាទី​​ក្នុង​​អង្គការ​​មាន​មូលនិធិ​​មក​​ពី​​ប្រទេស​ អូស្ត្រាលី មួយ​នេះ​​គឺ​ដោយសារ​​តែ​​អ្នក​ស្រី​និង​ប្ដី​​ជា​​មនុស្ស​ចូល​ចិត្ត​ក្មេង​ៗ ​ ប្រោសប្រណី​​ក្មេង​​ខ្សត់ខ្សោយ ស្រប​ដែល​ទស្សនវិស័យ​​​របស់ Voice ​ក៏​ផ្ដោត​លើ​​​ការ​​គាំពារ​កុមារ​​​អនាថា​ កុមារ​ខ្វះខាត​ដែរ​។ ​​ ប៉ុន្មាន​​ខែ​ក្រោយ​មក​អង្គការ​បាន​​ស៊ើប​ ពី​ស្ថាន​ភាព​​គ្រួសារ​​អ្នក​ស្រី​សព្វ​បែប​យ៉ាង។ អង្គការ Voice ​បាន​​ដឹង​ពី​ព័ត៌មាន​សប្បុរស​ដែល​អ្នក​ស្រី​និង​​ប្ដី​​កំពុង​ចិញ្ចឹម​ ក្មេង​​ទុរគត​​​ច្រើន​នាក់​ក្នុង​ផ្ទះ ដោយ​ប្រើ​លុយ​កាក់​ផ្ទាល់​ខ្លួន​។ ​​ដោយសារ​​ឃើញ​​​​ពី​តម្លៃ​​ទឹក​ចិត្ត​សប្បុរស​​ដ៏ ​កម្រ​ ​អ្នក​​គ្រប់​គ្រប់​​អង្គការ​​ក៏​បាន​ជួល​ផ្ទះ​ធំ​មួយ​នៅ​ភូមិ​ដំណាក់​ ត្រយឹង​សង្កាត់​ចោម​ចៅ ដើម្បី​ប្រមូល​​ក្មេង​ៗ​របស់​អង្គការ​និង​ក្មេង​ដែល​​គ្រួសារ​លោក​ អេ ភូថង ចិញ្ចឹម​​​ឲ្យ​ស្នាក់​នៅ​​រួម​គ្នា​​​​សរុប​ជាង​៣០​នាក់​ ដែល​មាន​​​​វ័យ​ពី​៣​ឆ្នាំ​ដល់​១៥​ឆ្នាំ​​។ គ្រូប្រដាល់​ស្រី​វ័យ​​៣៧​ឆ្នាំ​​ឲ្យ​ដឹង​​ទៀត​ថា​ក្មេងៗ​​នៅ​ទី​នោះ​​ ជា​ក្មេង​មក​ពី​​គ្រួសារ​តោក​​​យ៉ាក​គ្មាន​ទី​ពឹង ក្មេង​ដែល​មាន​ឪពុក​ម្ដាយ​ផឹក​ស្រា​​ស្រវឹង​ខួប​​ប្រើ​​​ហិង្សា​​​ដ៏​​ គួរឲ្យ​អាណិត។

 

 

DJ ឃ្លាំង​

 

DJ ឃ្លាំង​គឺ​ជា​អ្នក​សិល្បៈ​​​មួយ​រូប​​បាន​​ចំណាយ​ពេល​​ជា​ច្រើន​ ដើម្បី​ចូល​​រួម​ចំណែក​​កិច្ច​ការ​មនុស្ស​ធម៌​ ។​ តួយ៉ាង​លោក​ធ្លាប់​ជា​អតីត​​ក្លាយ​ជា​​​​​ទូត​សុឆន្ទៈ​ទី១​​ ប្រចាំ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)​។ ​ក្នុង​តួនាទី​​នេះ​ DJ ឃ្លាំង​បាន​ប្រាប់​ថា នឹង​ស្វែង​រក​ប្រាក់​ឲ្យ​បាន​ ៣០ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ជួយ​ដល់​​ក្មេង​កំព្រា​​ជា​ច្រើន​ នៅ​អង្គការ​នេះ​។ បច្ចុប្បន្ន​នេះ​ក្រៅ​ពី​ការងារ​សិល្បៈ​​​លោក​​នៅ​តែ​​​បន្ត​ការងារ​មនុស្ស​ធម៌​។

 

​​

 

អានអត្ថបទ៖ សល់​៣៨​ម៉ោង​ទៀត​ ការ​រៃ​អង្គាស​ថវិកា​សម្រាប់​ព្យាបាល​ពិការ​ភាព​ម្យ៉ាង​នៅ​កម្ពុជា ​ត្រូវ​បិទ​បញ្ចប់

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី