​មេ​ជ្រូក​​កម្សត់​ ឈប់​ឯកា​​ដោយ​សារ​​មាន់​គក

  • 2015-05-19 23:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ជ្រូក​កម្សត់​ដែល​រស់​នៅ​ក្នុង​កសិដ្ឋាន ​Apricot Lane Farms នៃ​រដ្ឋ​ California ​សហរដ្ឋអាមេរិក​​​​ បាន​ក្លាយ​ជា​ជ្រូក​ឯកា​ នៅពេល​កូនៗ​របស់​វា​ធំ ហើយ​ត្រូវ​គេ​ប្ដូរ​ទៅ​រស់​នៅ​ដាច់​ដោយ​ឡែក។ យ៉ាង​ណា​ក្ដី ភាព​ឯកា​របស់​មេ​ជ្រូក​នេះ បាន​រសាត់​បាត់​ទៅ​ឆ្ងាយ ដោយ​សារ​តែ​មាន​មាន់​គក​មួយ​ចូល​ខ្លួន​មក​រស់​នៅ​ជាមួយ។

 

 

​លោក​ John Chester​​ ដែល​ជា​ម្ចាស់​ជ្រូក​ញី​ឈ្មោះ ​Emma ​នោះ ជា​អ្នក​យក​មាន់​គក​ឈ្មោះ Greasy​ ​មក​​នៅ​ជា​មួយ​មេ​ជ្រូក​នេះ​គ្រាន់​បាន​ជា​គ្នា ដើម្បី​កុំ​ឲ្យ ​Emma ​មាន​អារម្មណ៍​ឯកា​រហូត​ដល់​ស្លាប់។

 

លោក ​John ដែល​ជា​កសិករ​ផង​ និង​ជា​ផលិតករ​ភាព​យន្ត​ផង​នោះ ​ក៏​បាន​រៀប​ចំ​​ផលិត​វីដេអូ​ដែល​បង្ហាញ​ពី​មិត្ត​ភាព​រវាង​មេជ្រូក Emma និង​​មាន់គគ​ Greasy ផង​ដែរ។ ចង់​ដឹង​ថា​វីដេអូ​នោះ​យ៉ាង​ណា សូម​មើល​ដូច​ខាង​ក្រោម៖

 

 

 
 

ចុច​អាន៖ ស្វា​ចិញ្ចឹម​កូន​ខ្លា​ស្និទ្ធស្នាល​ដូច​កូន​បង្កើត

 

ប្រែ​សម្រួល​៖ មាន​ រតនា ប្រភព៖ dailymail

អត្ថបទថ្មី