iPhone 6S និង iPhone 6S Plus គ្រោង​នឹង​បង្ហាញ​មុន​​កំណត់?

  • 2015-05-20 16:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Apple គ្រោង​នឹង​ប្រកាស​បង្ហាញ​ទូរសព្ទ​ Smartphone ម៉ូដែល​ថ្មី​របស់​ខ្លួន ​​គឺ iPhone 6S និង iPhone 6S Plus មុន​ពេល​កំណត់។

 

 

 

​ជា​ធម្មតា​​ក្រុមហ៊ុន​ Apple ​​តែង​តែ​​ប្រកាស​បង្ហាញ​ទូរសព្ទ​ iPhone ​ម៉ូដែល​ថ្មី​របស់​ខ្លួន​នៅ​ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ។ តែ​ដោយ​ឡែក​ថ្មី​នេះ​ មាន​​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ Smartphone ជំនាន់​ថ្មី​របស់​ខ្លួន​ គឺ​ iPhone 6S និង 6S Plus ​នឹង​ប្រកាស​បង្ហាញ​ក្នុង​ខែ​សីហា​ជំនួស​ខែ​កញ្ញា។

 

តាម​ពាក្យ​លេច​ឮ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​​ក្រុមហ៊ុន ​Apple ​ទំនង​ជា​បាន​បង្កើន​ការ​កុម្ម៉ង់​​​សមាសធាតុ​​សម្រាប់​ Smartphone ថ្មី​របស់​ខ្លួន ​​ដូច្នេះ​ហើយ​ទើប​​បាន​​គេ​និយាយ​ថា​ក្រុមហ៊ុន​នឹង​ពន្លឿន​​ការ​បញ្ចេញ​ iPhone 6S​ មុន​​កំណត់។ បន្ថែម​ទៅ​ទៀត​នោះ​ក្រុមហ៊ុន​ Apple ​​ក៏​នឹង​បង្ហាញ​ប្រព័ន្ធ​​ប្រតិបត្តិការ​ iPhone ​គឺ iOS 9 ថ្មី​​របស់​ខ្លួនក្នុង​ព្រឹត្តិការណ៍ WWDC​ 2015​ ​នៅ​ខែ​ក្រោយ​នេះ​ដែរ ដូច្នេះ​ប្រហែល​ជា​ OS ថ្មី​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​ចេញ​ជា​មួយគ្នា​​នឹង​ iPhone 6S និង 6S Plus នៅ​ចុង​ឆ្នាំ​នេះ។

 

​ចំពោះ​ការ​រចនា​​វិញ​ iPhone ម៉ូដែល​ថ្មី​នេះ​ត្រូវ​បាន​គេ​និយាយ​គឺថា​នៅ​រក្សា​ការ​​រូប​រាង​​ដូច​ម៉ូដែល​មុនដដែល​​ ប៉ុន្តែ​ Apple ​នឹង​ផលិត​ម៉ូដែល​ពណ៌​មាស​មួយ​ទៀត​ឲ្យ​ស៊ី​ទៅ​នឹង​ពណ៌​របស់ Apple Watch។ ដោយ​ឡែ ​​អ្វី​ដែល​នឹង​​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​លើ​​ iPhone 6S និង 6S plus ​នោះ​គឺ​ផ្នែក​ Hardware ដោយ ​Smartphone ទាំង​ពីរ​ម៉ូដែល​នេះ​នឹង​បំពាក់​ជាមួយ​ CPU ​ប្រភេទ Apple A9 ​ ព្រម​ទាំង​​បង្កើន​គុណភាព​ផ្នែក​កាមេរ៉ា​​ទៅ​ដល់​ 12 MP។ ជា​មួយ​គ្នា​នេះ​ដែរ​​ iPhone ថ្មី​នេះ​នឹង​ភ្ជាប់​មក​ជា​មួយ​​បច្ចេកវិទ្យា​ស្គែន​ម្រាមដៃ​​ TouchID Fingerprint Sensor ដែល​នឹង​មាន​គុណភាព​ល្អ​ជាង​បច្ចេកវិទ្យា​នៅ​លើ​ iPhone 6៕

 

អាន​បន្ត៖ មាន​​ពាក្យ​​ចចាម​អារ៉ាម​​​អ្វី​​​ខ្លះ​​ លើ​ iPhone​ ជំនាន់​​​ក្រោយ​​?​

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ geeky-gadgets

អត្ថបទថ្មី