មាន​​ពាក្យ​​ចចាម​អារ៉ាម​​​អ្វី​​​ខ្លះ​​ លើ​ iPhone​ ជំនាន់​​​ក្រោយ​​?​

  • 2015-04-07 13:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កន្លង​ទៅ​ថ្មី​ៗនេះ ​មាន​​ចចាម​អារ៉ាម​​ផ្សេង​ៗ​គ្នា​ ​ទាក់​ទង​នឹង​ទូរសព្ទ Smartphone ​ជំនាន់​ក្រោយ ​របស់​ក្រុមហ៊ុន​ Apple  ដែល​ពាក្យលេចធ្លាយ​ទាំងនោះ ​ត្រូវ​ប្រភព​មួយ​ចំនួន​ធ្វើ​ការ​អះអាង​ដូចខាងក្រោម៖

 

១) ឈ្មោះ

 

 

ចំពោះ​ឈ្មោះ Smartphone ជំនាន់​បន្ទាប់​​របស់ Apple មិន​ទាន់​នឹង​ច្បាស់​នៅ​ឡើយទេ​។ ជា​ទូទៅ​ក្រុមហ៊ុន​អេឡិកត្រូនិក​យក្សអាមេរិក បាន​ដាក់​ឈ្មោះផលិតផល​​​គ្រប់​ជំនាន់​របស់​ខ្លួន ​ទៅ​តាម​រូបរាង​​ និង​​លក្ខណៈ​សម្បត្តិ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​នាយកប្រតិបត្ត​ Tim Cook។

 

ឧទាហរណ៍​ដូច​ជា​ iPhone 6 Plus​ មាន​ទំហំ​អេក្រង់​ធំ​ជាង iPhone 6 ​ដូច្នេះ​វា​ត្រូវ​គេ​​បន្ថែម​ឈ្មោះ​ Plus ​។ ចំពោះ​ iPhone  4S ​មាន​កន្ទុយ​ឈ្មោះ S ​ដោយ​សារ​មាន​ Siri។ ចំពោះ​ iPhone ជំនាន់​បន្ទាប់​របស់​ Apple គឺ​មិន​ទាន់​បាន​បញ្ជាក់​ថា ​មាន​ឈ្មោះ iPhone 6S ឬ iPhone 7 នោះ​ទេ ប៉ុន្តែ​បើ​តាម​ពាក្យ​ចចាមអារ៉ាមថា Apple នឹង​លុប​អក្សរ S ចេញ ព្រោះ​វា​មាន​អត្ថន័យ​មិន​សូវ​ល្អ និង​ប្រើ​ឈ្មោះ iPhone 7 តែ​ម្ដង។ ​ យ៉ាងណាមិញ ត្រង់​ចំណុច​នេះ មិន​ទាន់​មាន​ការ​អះអាង​ពី​ក្រុមហ៊ុន​នៅ​ឡើយ​ទេ។ ​

 

 

២) កាល​បរិច្ឆេទ​ប្រកាស

​ជា​ធម្មតា​ក្រុមហ៊ុន Apple តែង​ប្រកាស​ Smartphone របស់​ខ្លួន​ក្នុង​ខែកញ្ញា​។​ ជាក់​ស្ដែង​​ iPhone 5 ​ប្រកាស​បង្ហាញ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០១២ , iPhone 5S ​និង iPhone 5C ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០១៣ ​ចំណែក​ឯ ​iPhone 6 និង 6 Plus បាន​បង្ហាញ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០១៤។ ដូច្នេះ​ iPhone ជំនាន់​បន្ទាប់​ ប្រហែល​ជា​ប្រកាស់​ក្នុង​ខែ​កញ្ញា​​ ឆ្នាំ​២០១៥​ដែរ។

 

 

៣) ការ​រចនា​

​ចំពោះ​ការ​រចនា​វិញ​ ប្រសិន​បើ​ Apple ​ប្រកាស​ iPhone 6 S និង iPhone 6S Plus ​(ឈ្មោះចចាមអារ៉ាម) នោះ​ ប្រហែល​ជា​មាន​ការ​ផ្លាស់​ប្ដូរ​តែ​ Hardware ខាង​ក្នុង​តែ​ប៉ុណ្ណោះ​ ​សម្រាប់​រូប​រាង​គឺ​ដូច​ iPhone 6 និង iPhone 6 Plus។ ប៉ុន្តែ​បើ​ Apple ប្រកាស​ iPhone 7 ​ប្រហែល​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ខាង​ក្នុង​ និង​រូបរាង​ខាង​ក្រៅ។ ​​តាម​​គេហទំព័រ​ Apple Insider និង​​​ប្រភព​មិន​​បញ្ចេញ​ឈ្មោះ​មួយ ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ The Wall Street Journal ​​បាន​ឲ្យ​ដឹង​ថា​ iPhone ជំនាន់​បន្ទាប់ ​មាន​ទំហំ​អេក្រង់ ៤,៧ និង ៥,៥​អ៊ីញ ​មាន​កម្រិត​ Resolution ដូច​គ្នានឹង​ជំនាន់​នេះ ​និង​ប្រហែល​ជា​មាន​ពណ៌​​ជម្រើស​ផ្កាឈូក។

 

  ៤) អេក្រង់

​ចំពោះ​អេក្រង់​សម្រាប់​ iPhone ជំនាន់​បន្ទាប់ ​​ប្រហែល​ជា​បន្ថែម​​ប៊ូតុង​ Virtual Button​ នៅ​ផ្នែក​ជ្រុងនៃ​អេក្រង់​ មាន​ការ​ផ្លាស់​ប៊ូតុង​​ពិត​ប្រាកដមួយ​ចំនួន និង​មាន​រាង​មូល​នៅ​ផ្នែក​គែម។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ Apple Insiders។ ​បើ​តាម​ពាក្យ​ចចាម​អារ៉ាម​ផ្សេង​ទៀត​វិញថា ​​អេក្រង់​លើ​ iPhone ជំនាន់​បន្ទាប់ ​​មាន​រាង​​ស្រដៀង ​​​​Samsung Galaxy S6 ​ដែរ ហើយ​ប្រើ​កញ្ចក់​ប្រភេទ Sapphire glass និង​សន្ទះ​គម្រប​ប្រភេទ Liquidmetal។

 

Virtual Button

 

​៥) បច្ចេកវិទ្យា​ Force Touch

 

 

​​ចំពោះ​ផលិតផល​របស់​ Apple ដែល​ទើប​តែ​បាន​ប្រកាស់​ ដូច​ជា Apple Watch ​និង MacBook​ គឺ​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​​បច្ចេកវិទ្យា​ Force Touch ដូច្នេះ​បច្ចេកវិទ្យា​​ថ្មី​មួយ​នេះ ​ប្រហែល​ជា​មាន​នៅ​លើ​ iPhone ជំនាន់​បន្ទាប់​​ដែរ។ ​ ​គេហទំព័រ​ MacRumors ចុះផ្សាយ​ថា អ្នក​វិភាគ​ផ្នែក​សុវត្ថិភាព​ របស់​ក្រុមហ៊ុន ​KGI ​លោក Ming-Chi Kuo​ បាន​ធ្វើ​ការ​អះអាង​ថា ​iPhone ជំនាន់​ក្រោយ​នឹង​មាន​ Force Touch sensor ។ អ្នក​វិភាគ​រូបនេះ​​បន្ត​ទៀត​ថា ​Force Touch ប្រើ​លើ iPhone ជំនាន់​ក្រោយ ​​គឺ​ខុស​ពី​ Force Touch ដែល​មាន​នៅ​លើ​ Apple Watch និង Retina MacBook ទំហំ១២អ៊ីញ។

 

គេហទំព័រ TechNews Taiwan ​បាន​រាយការណ៍​ កាល​ពី​ខែ​មករា​កន្លង​ទៅ​ថា​​ iPhone 6S ​នឹង​មាន​បច្ចេកវិទ្យា​​ Force Touch រួមទាំង RAM ទំហំ​ 2GB ។

 

 

៦) កាមេរ៉ា

 

 

​​ចំពោះ​កាមេរ៉ា​​លើ​​ iPhone ជំនាន់​ក្រោយ​វិញ​ ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​លេចឮ​ផ្សេង​ៗ​គ្នា​ដែរ។ បើ​តាម​​អ្នក​បង្កើត​ប្លក់ លោក John Gruber ​បាន​ឲ្យ​ដឹង​ថា​ iPhone ជំនាន់​បន្ទាប់​ នឹង​បំពាក់កាមេរ៉ាយក្ស Dual-lens  Exmoor RS ទំហំ 21​ MP របស់​ក្រុមហ៊ុន Sony មាន​គុណភាព​ ដូច​ទៅ​នឹង​​កាមេរ៉ា​ប្រភេទ​ DLSRs ​ដែរ​។​ ប៉ុន្តែគេហទំព័រ ​ Apple Insider​ បាន​​ច្រាន​ចោល​​លើ​ការ​អះអាងនេះ ដោយ​​ Sensor ដែល​នឹង​មាន​នៅ​លើ​ iPhone ជំនាន់​បន្ទាប់ ​គឺ​មាន​ទំហំ​តែ 8 MP តែ​ប៉ុណ្ណោះ។ ​ស្រដៀង​គ្នា​នោះ​ដែរ អ្នក​វិភាគ​​​ជនជាតិ​ចិន​ឈ្មោះ Jeff Pu ​បាន​បញ្ជាក់​ថា​ កាមេរ៉ា​ដែល​មាន​នៅ​លើ​ iPhone ជំនាន់​បន្ទាប់​ ​ដូច​ម៉ូដែល​មុន​ៗ​ដែរ​ ដោយ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ​។

 

 

៧) Processor (CPU)

 

​ជា​ធម្មតា​ Apple ​ប្រើ​ឈ្មោះ​ "S" ​សម្រាប់​ iPhone គឺ​​ដើម្បី​ Upgrade ​មុខ​ងារ​ថ្មី​ដូច​ជា​ Siri, Touch ID,​ Processor ថ្មី​ និង​បង្កើន​ទំហំ​កាមេរ៉ា ម្ល៉ោះហើយសម្រាប់​ Processor ដែល​នឹង​មាន​លើ​ iPhone ជំនាន់​ក្រោយ ​ប្រហែល​ជា​​ A9 processor ​ផលិតផល​ក្រុមហ៊ុន Samsung។ Bloomberg​ បាន​​អះអាង​ថា​​ Samsung ​និង​ផ្ដល់​ A9 chips ​ឲ្យ​ Apple សម្រាប់​ប្រើ​លើ​ iPhone​ ជំនាន់​ក្រោយ និង ផលិតផល​ផ្សេង​ទៀត។

 

 

១០) ចំណុច​ផ្សេង​ៗ​ទៀត

 

​វា​គឺ​ត្រូវ​បាន​គេសន្មត់​ថា​ iPhone ជំនាន់​ក្រោយ​នឹង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​​ 16GB, 64GB, និង 128GB ​ហើយ​ក៏​មាន​ Touch ID ផង​ដែរ។

 

យ៉ាង​ណា​មិញ​ទាំង​នេះ ​គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ​ ហើយ​គេ​​មិនទាន់​ដឹង​​ទេ​ថា​ iPhone ជំនាន់​ក្រោយ ​របស់​ក្រុមហ៊ុន Apple ​​មាន​រូបរាង​​ មុខងារ​ និង បច្ចេកវិទ្យា​អ្វី​ខ្លះ​នោះ​ទេ៕​

 

 

ចុចអាន​៖ ស្វែងយល់​ពី​គុណសម្បត្តិ​ និង​គុណវិប្បត្តិ​ iPhone​ 6​

ចុចអាន៖ ផ្ទៃក្នុង​​ ​Apple ​​បង្ហើប​ថា ​iPhone 7 ​នឹង​បំពាក់​កាមេរ៉ា​ធំ​បំផុត​​មិន​ធ្លាប់​មាន

 

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ pocket-lint

អត្ថបទថ្មី