សិល្បករ​ដ៏​ល្បី​នៅ​កម្ពុជា ប៉ែន ចំរុង ក្លាយ​ជា​ពិធីករ​របស់​ស្ថានីយ​ទូរទស្សន៍ PNN

  • 2015-05-20 20:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា បាន​ចូលរួម​ជាមួយ​ស្ថានីយ​​ទូរទស្សន៍​ថ្មី​បំផុត និង​ទំនើប​បំផុត​ PNN។

  លោក ប៉ែន ចំរុង ដែល​ជា​ពិធីករ​​កម្មវិធី Cambodia’s Got Talent បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​សន្យា​ធ្វើ​ជា​ពិធីករ​សម្រាប់​កម្មវិធី​ “កំពូល​តារា​ចម្រៀង” របស់​ស្ថានីយ​ទូរទស្សន៍ PNN ដែល​នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​ខែ​មិថុនា។

 

 

លោក ប៉ែន ចំរុង ជា​តារា​សម្ដែង​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ គ្រោង​នឹង​ចេញ​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ PNN យ៉ាង​ហោច​ណាស់ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។

  លោក ស៊ូភីត រ៉ាធីឈុនហាឆូត អគ្គនាយក​រង​ស្ថានីយ​ទូរទស្សន៍ PNN មាន​ប្រសាសន៍​ថា “លោក ប៉ែន ចំរុង ជា​ពិធីករ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​កម្មវិធី កំពូល​តារា​ចម្រៀង របស់ PNN។ លោក ចំរុង ជា​តារា​ដ៏​ល្បី ហើយ​ឥឡូវ​នេះ លោក​កំពុង​ជួយ​យើង​ដើម្បី​បង្កើត​តារា​ល្បីៗ​ផ្សេង​ទៀត សម្រាប់​កម្មវិធី​របស់​យើង”។

  កម្មវិធី​កំពូល​តារា​ចម្រៀង របស់​ស្ថានីយ​ទូរទស្សន៍ PNN កំពុង​ស្វែងរក​តារា​សម្ដែង​ វ័យ​ចាប់ពី ១៨ ដល់ ៣០ឆ្នាំ ដែល​អាច​ច្រៀង រាំ និង​សម្ដែង​ជូន​ទស្សនិកជន តាម​កញ្ចក់​ទូរទស្សន៍ និង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់។

  ស្ថានីយ​ទូរទស្សន៍ PNN នឹង​ផ្ដល់​រង្វាន់​ជា​សាច់​ប្រាក់​ដែល​មាន​ចំនួន​ដល់​ទៅ ១២០,០០០,០០០ រៀល​ ដល់​ជយលាភី​នៃ​កម្មវិធី​កំពូល​តារា​ចម្រៀង​នេះ។

  លោក ប៉ែន ចំរុង ក៏​នឹង​ចូលរួម​ធ្វើ​ជា​ពិធីករ​នៅ​ក្នុង​វគ្គ​ជម្រុះ​ដំបូង​នៃ​កម្មវិធី​កំពូល​តារា​ចម្រៀង និង​កម្មវិធី​​ជា​ច្រើន​​ផ្សេង​ទៀត​របស់​ស្ថានីយ​ទូរទស្សន៍ PNN ផង​ដែរ៕

  ព័ត៌មាន​បន្ថែម សូម​មើល​​ WWW.Facebook.com/PNNSuperStarWWW.Facebook.com/PNNTVCambodia

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម