Play Boy ​អូស្ត្រាលី​រង​ការ​រិះគន់​ព្រោះ​ដឹក​ប្រពន្ធ​ខ្លួន​ឯង​ដូច​សត្វ

  • 2015-05-21 15:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ថ្នាំ​ជក់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ទៀត​បាន​ទាញ​ចំណាប់អារម្មណ៍​សារព័ត៌មាន​អន្តរជាតិ​ដោយ​ការ​ដឹក​ប្រពន្ធ​របស់​ខ្លួន​ដូច​សុនខ។ ​

 

​Travers Beynon ​ដែល​ចាត់​ទុក​ខ្លួន​ឯង​ជា​ Playboy ​ជនជាតិ​អូស្ត្រាលី​បាន​បង្ហោះ​រូប​បណ្ដើរ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ Taesha ​និង​ស្រី​កំណាន់​ចិត្ត​ម្នាក់​​ទៀត​ពី​មុខ​រថយន្ត​ទំនើប​ដូច​សត្វ។ ​​​ក្រៅ​ពី​នេះ​ ​បុរស​អ្នក​មាន​រូប​នេះ​តែង​មាន​ស្រី​ស្អាត​នៅ​ជុំវិញ​ខ្លួន​មិន​ថា ​ការ​កម្សាន្ត​នៅ​ផ្ទះ​ ឬ​នៅ​កន្លែង​ណា​ឡើយ។ ​

 

 

​ជីដូនជីតា​របស់​ Taesha ភរិយា Beynon ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ ចៅ​ប្រសារ

 

​ទង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ជីដូនជីតា​របស់​ Taesha ​ដែល​ជា​ប្រពន្ធ​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ ​ព្រោះ​អាច​ធ្វើ​ឲ្យ​ចៅៗ​ឃើញ​គំរូ​មិន​ល្អ ​និង​អាច​ប្រព្រឹត្តិ​អាកប្បកិរិយា​មិន​គប្បី​ពេល​ធំ​ដឹង​ក្ដី។ ​​លោក​ Graham Appleby ​ដែល​ត្រូវ​ជា​ជីតា​របស់​ Taesha ​និយាយ​ថា ​"យើង​រន្ធត់​ចិត្ត​ជា​ខ្លាំង។ ​​យើង​មិន​ចង់​ចំណាយ​ពេល​មើល​វា ​(Instagram ​របស់​ Beynon) ​ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ខ្លាំង​មែនទែន"។

 

​​ចង់​ដឹង​ថា ​Playboy ​ថ្មី​មាន​ជីវិត​ហ៊ឺហា​ និង​ទង្វើ​មិន​គប្បី​យ៉ាង​ណា​សូម​មើល​សកម្មភាព​រីករាយ​របស់​គេ​ជាមួយ​ស្រី​ស្រស់​ជាច្រើន​ដូច​ខាងក្រោម៖

 

 

Beynon និង​គ្រួសារ

 

រូបភាព​ដឹក​ប្រពន្ធ​ដូច​សត្វ​ដែល​រង​ការ​រិះគន់

 

 

 

 

 

 

 

អាន៖ មហាសេដ្ឋី​អ៊ីរ៉ង់​ថ្មី​​​​ចូលចិត្ត​បង្អួត​ពី​ជីវិត​រស់​នៅ​​មិន​ចាញ់ ​​Dan Bilzerian

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​dailymail

អត្ថបទថ្មី