ហេតុអ្វី​អ្នក​គួរ​ចូលរួម​ក្នុង​កម្មវិធី Startup​ Weekend សៀមរាប?

  • 2015-05-22 14:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​សង្ខេប Startup Weekend ជា​ឱកាស​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​មាន​គំនិត​ពី​ការ​បណ្តាក់​ទុន​ឬ​គិត​ចាប់ផ្តើម​អាជីវកម្ម​ខ្នាត​តូច​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ពិត។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា​អ្វី​ជា Startup Weekend សូម​ចូល​ទៅកាន់​វេបសាយ​របស់​កម្មវិធី Startup Weekend សៀមរាប http://bit.ly/SWsiemreap។

 

 

មិន​ថា​អ្នក​ជា​អ្នក​រចនា​ម៉ូដ, អ្នកអភិវឌ្ឍន៍, អ្នកបច្ចេកវិទ្យា, ឬ​គ្រាន់​តែ​ចាប់​អារម្មណ៍​ក្នុងការ​ធ្វើអ្វី​ដែល​អ្នក​មិនធ្លាប់​ធ្វើ Startup Weekend សៀមរាប ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ ដើម្បី​សាកល្បង​ទេពកោសល្យ​របស់​អ្នក ហើយ​​អ្នក​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ​ពី​សហគ្រិនភាព។ ទោះបី​ជា​អ្នក​មិន​មាន​គំនិត​អាជីវកម្ម​ផ្ទាល់​ក្ដី អ្នក​ក៏​អាច​សហការ​ជាមួយ​អ្នក​ផ្សេង​ទៀត​ឬ​ចែករំលែក​នូវ​ជំនាញ​របស់​អ្នក ដើម្បី​បង្កើត​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ។

 

ត្រឹម​រយះ ៥៤ ម៉ោង អ្នក​នឹង​ទទួល​បាន​វិជ្ជាជីវៈ​ដែល​អាច​ប្រែ​ក្លាយ​គំនិត​ទៅ​ជា​សកម្មភាព​ជាក់ស្តែង។យើង​បាន​អញ្ជើញ​អ្នក​ដែល​មាន​បទពិសោធ​នៅ​ក្នុងStartup Communityដើម្បី​ជួយ​អ្នក​និង​ក្រុម​របស់​អ្នក ដើម្បី​សម្រេច​នូវ​គោលដៅ​ក្នុងការ​បង្កើតStartup មួយ​ដែល​នឹង​ត្រូវ​បាន​វាយតម្លៃ​ដោយ​គណៈកម្មាធិការ​មូយ​ក្រុម​ផ្សេងទៀត។ ក្នុង​ពេល៥៤ម៉ោងអ្នក​អាច​នឹង​ក្លាយ​ជា​មេដឹកនាំ​និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ពី​សមត្ថភាព​ច្នៃ​ប្រឌិត​របស់​អ្នក​និង​ការ​ច្នៃប្រឌិត​ថ្មី​ៗ​ពី​ជំនាញ​ភាព​ជា​សហគ្រិន​ក្នុង​សង្គម។

 

ខាងក្រោមនេះជាគំនិតល្អៗដែលបានបង្កើតនៅ Startup Weekend រាជធានីភ្នំពេញ​២០១៤:

 

@Joonaak – សេវាកម្ម​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ។ សូម​មើល​គេហទំព័រFacebookមួយ​ដ៏​ល្អ​របស់​ពួកគេ https://www.facebook.com/joonaak2u

 

@Pmap –ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ផែនទី​នឹង​ក្នុង​កម្មវិធី​ទូរសព្ទ​ដៃ​មួយ ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ស្វែងការ​ផ្សព្វផ្សាយ​ដែល​នៅក្បែរ​នោះ https://www.facebook.com/pmap.official

 

តើ​នូវ​ចាំ​អ្វី​ទៀត? ចុះ​ឈ្មោះ​ឥឡូវ​នេះ​ដើម្បី​ចូលរូម​ជាមូយ​យើង Startup Weekend សៀមរាប​២០១៥ ​​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ 29 ខែ​ឧសភា​វេលា​ម៉ោង​៦ល្ងាច រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី ៣១។

 

ទីតាំងៈ​ The 1961 Coworking and Art Spaceសៀមរាប។ តម្លៃ​សំបុត្រ៣០ដុល្លារ – រួម​បញ្ចូល​ទាំង​អាហារ​និង​ភេសជ្ជៈ។

 

ចូល​ទៅ​កាន់​គេហទំព័រ Startup Weekendសៀមរាប http://bit.ly/SWsiemreap ដើម្បី​ធ្វើការ​ចុះឈ្មោះ​និង​ទិញ​សំបុត្រ​ចូលរួម។

 

អត្ថបទ៖ ដៃគូ​សហការ