រឿងថ្មីរបស់ Louis Koo ដូច "Iron Man” របស់ហូលីវូដ
- 2015-05-22 15:30:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីរបស់ Louis Koo ដូច "Iron Man” របស់ហូលីវូដ
ចន្លោះមិនឃើញ
ក្រោយបានសម្ដែងរឿងជាហូរហែមក Louis Koo ត្រូវគេរំពឹងទុកថា អាចនឹងសម្ដែងរឿងចំនួន៨ទៀត រួមទាំងរឿងចុងក្រោយរបស់លោក "Virtus” ដែលមានលក្ខណៈដូចនឹងភាពយន្តហូលីវូដ "Iron Man”។
"Virtus” ជារឿងមនុស្សយន្តប្រឌិតបែបវិទ្យាសាស្ត្រ ដែលគេវាយតម្លៃថា នឹងចំណាយប្រាក់ខ្ទង់ ៣០០លានដុល្លារហុងកុង ប្រហែលជាង៣៨លានដុល្លារអាមេរិក។ ក្នុងរឿងនេះតារារូបសង្ហា Louis សម្ដែងជាតួឯក។
ទោះប្រភពមួយចំនួនប្រដូចរឿងនេះ ទៅនឹងខ្សែភាពយន្តហូលីវូដក្ដី ប៉ុន្តែអ្នកលេងអ៊ីនធឺណិត បានធ្វើការរិះគន់ថា រឿងនេះដូចតុក្កតាពេកហើយ និងមិនអាចធៀបជាមួយភាពយន្តហូលីវូដបានទេ។ ប៉ុន្តែមានអ្នកលេងអ៊ីនធឺណិតមួយចំនួនទៀត បានគាំទ្រនិងសរសើររឿងមនុស្សយន្តបែបវិទ្យាសាស្ត្រអាស៊ី របស់ Louis មួយនេះដែរ។
តោះ! មើល Trailer រឿង "Virtus" របស់តារាសម្ដែងវ័យ៤៤ឆ្នាំ ដូចខាងក្រោម៖
https://www.youtube.com/watch?v=6dfRw-GnNQQ
Mad Max ល្បីថាល្អមើលពេញពិភពលោក ឥលូវមានបញ្ចាំងហើយ
លេចរូបភាពក្រៅឆាកពីខ្សែភាពយន្ត “Captain America” វគ្គ៣
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asianpopnews