ISIS អះ​អាង​ថា​នឹង​មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ពេល​មួយ​ឆ្នាំ​ទៀត

  • 2015-05-25 16:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS បាន​អះ​អាង​ថា ពួក​គេ​នឹង​ឈាន​ដល់​ការ​កាន់​កាប់​អាវុធ​នុយក្លេអ៊ែរ ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​ទៀត តាម​រយៈ​ការ​ទិញ​ពី​ប្រទេស​ប៉ាគីស្ថាន។ នេះ​បើ​តាម​របាយការណ៍ នៅ​ក្នុង​​ទស្សនាវដ្ដី​ឃោសនា​មួយ​របស់ ISIS។

 

ឥទ្ធិពល​នៃ​អាវុធ​នុយក្លេអ៊ែរ

 

របាយការណ៍​នៅ​ក្នុង​ទស្សនាវដ្ដី​ឃោសនា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម បាន​អះ​អាង​ថា ពួក​គេ​នឹង​កាន់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត។ គម្រោង​របស់​ក្រុម​ឧទ្ទាម​ដ៏​គ្រោះ​ថ្នាក់​នេះ គឺ​ទិញ​អាវុធ​នុយក្លេអ៊ែរ​ពី​ឈ្មួញ​លក់​អាវុធ​នានា ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ពុក​រលួយ​របស់​ប្រទេស​ប៉ាគីស្ថាន។

 

ទោះ​យ៉ាង​ណា ក្រុម ISIS បាន​បញ្ជាក់​ថា ពួក​គេ​អាច​នឹង​មាន​ឧបសគ្គ​ខ្លះ​ក្នុង​ការ​ដឹក​ជញ្ជូន​អាវុធ​ដ៏​ធំ​បែប​នេះ ហើយ​ពូក​គេ​អាច​នឹង​ដោះ​ស្រាយ​ដោយ​កា​រ​ទិញ​សារជាតិ​ផ្ទុះ អាម៉ូញ៉ាក់​នីត្រាត​រាប់​តោន​ជំនួស​វិញ។

 

នៅ​ក្នុង​អត្ថបទ​ទស្សនាវដ្ដី បាន​សរសេរ​បញ្ជាក់​ថា ក្រុម​រដ្ឋ​ឥស្លាម​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ធនាគារ ដូច្នេះ​ហើយ​ពួក​គេ​បាន​ទាក់​ទង​បណ្ដាញ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ឲ្យ​ទិញ​អាវុធ​នុយក្លេអ៊ែរ តាម​រយៈ​ក្រុម​ឈ្មួញ​លក់​អាវុធ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​និង​មន្ត្រី​ពុក​រលួយ​នានា​ក្នុង​តំបន់​នោះ។

 

ក្រុម ISIS

 

បច្ចុប្បន្ន​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​កំពុង​បង្ក​កង្វល់​យ៉ាង​ខ្លាំង​ដល់​បណ្ដាល​ប្រទេស​នានា ជា​ពិសេស​គឺ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ស្ថានភាព​កាន់​តែ​តាន​តឹង បង្ខំ​ឲ្យ​សហរដ្ឋអាមេរិក ដឹក​នាំ​កម្លាំង​សម្ពន្ធមិត្ត​វាយ​ប្រហារតាម​ផ្លូវ​អាកាស​​បន្ត​បន្ទាប់​ទៅ​លើ​ក្រុម​នេះ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​មាន​ការ​ថមថយ​កម្លាំង​ឡើយ។ ប្រសិន​បើ​គម្រោងការណ៍​ទិញ​អាវុធ​នុយក្លេអ៊ែរ​បាន​សម្រេច​មែន​នោះ ពិភពលោក​នឹង​កាន់​តែ​មាន​គ្រោះ​ថ្នាក់ ពិសេស​សហរដ្ឋអាមេរិក៕ ​

ចុចអាន៖ ISIS កម្ទេច​បេតិកភណ្ឌ​អាយុកាល​២​ពាន់​ឆ្នាំ​គ្មាន​ប្រណី​ដៃ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ news