មហា​សំណាង​​ ​ឡាន​ប្រណាំង​ជ្រុល​ចង្កូត​បុក​អ្នក​​មើល​​​យ៉ាង​សាហាវ​ តែ​គ្មាន​អ្នក​ស្លាប់​

  • 2014-10-10 18:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រោះ​ថ្នាក់​​ដ៏​ញាក់​សាច់​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ Jolly Rally Valle d'Aosta។ ​រថយន្ត​​ប្រណាំង​មួយ​គ្រឿង ​បាន​​ជ្រុល​ចង្កូត​ បុក​រះ​របាំង​ផ្លូវ​ និង​អ្នក​​ទស្សនា​ ដោយសារ​​អ្នក​បើកបរ​បាន​បាត់​បង់​ការ​បញ្ជា​របស់​ខ្លួន​នៅ​ផ្លូវ​កោង​ខ្លាំង​។

 

 

អាច​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​១ម៉ឺន​គ្រោះថ្នាក់​ក៏​ថា​បាន​ ដោយ​សារ​អ្នក​បើក​បរ​​ឈ្មោះ​ Pietro Scavone ​និង​ Diego D'Herin ​ក៏​មិន​មាន​របួស​ធ្ងន់ធ្ងរ ឯ​អ្នក​អង្គុយ​មើល​ក៏​មិន​មាន​ត្រូវ​អ្វី​ខ្លាំង​នោះ​ដែរ បើ​ទោះ​បី​ជា​រថយន្ត​ត្រូវ​ខ្ទេច​ក៏​ដោយ។

 

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ​ បាន​ដឹង​ថា​គ្រោះ​ថ្នាក់​នេះ​ពិត​ជា​សាហាវ​ខ្លាំង​ប៉ុណ្ណា៖

http://youtu.be/qlLolGuqo9o

 

ចុច​អាន​កីឡា​ប្លែកៗ​ជា​ច្រើន​ទៀត

 

​ប្រែសម្រួល៖ មុន្នី រម្យ

ប្រភព៖ metro

អត្ថបទថ្មី