ឆ្កែ​ឆ្លាត​ ចេះ​លេង​កំប្លែង ឲ្យ​គេ​សើច​ស្ទើរ​កក្រើក​ឆាក Britain's Got Talent​

  • 2015-05-25 19:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Matisse និង​ម្ចាស់​របស់​វា​គឺ​អ្នក​ស្រី Jules O'Dwyer បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​គ្រប់​គ្នា​តាម​រយៈ​ការ​សម្ដែង​ លើ​ឆាក Britain's Got Talent 2015 កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។

 

 

អ្នក​ស្រី Jules វ័យ ៤៩ឆ្នាំ បាន​និយាយ​ពី​ឆ្កែ​របស់​ខ្លួន ដែល​មាន​អាយុ ៧ឆ្នាំ​ថា "វា​គឺ​ជា​តួ​សម្ដែង​ដ៏​ពូកែ​ម្នាក់។ Matisse គឺ​ជា​មិត្ត​ល្អ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ គេ​យល់​ពី​អារម្មណ៍​ទាំង​អស់​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យល់​ពី​គេ​ដូច​គ្នា។ គេ​គឺ​ជា​ឆ្កែ​ដ៏​អស្ចារ្យ។ ពួក​យើង​ចូលរួម​កម្មវិធី Britain's Got Talent នេះ​ ព្រោះ​ខ្ញុំ​យល់​ថា Matisse មាន​សមត្ថភាព​ពិសេស។ ពួក​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ ហើយ​សង្ឃឹម​ថា​អាច​ទាក់ទាញ​បេះដូង​អ្នក​ទាំង​អស់​គ្នា​បាន"។

 

អ្នក​ទាំង​ពីរ​បាន​សម្ដែង​ឈុត​មួយ​ដែល​មាន​ឈ្មោះ​ថា "Dog Catcher” ដោយ​អ្នក​ស្រី Jules បាន​ដើរ​តួ​ជា​អ្នក​ចាប់​ឆ្កែ ហើយ Matisse គឺ​ជា​ឆ្កែ​ឆ្លាត​ដែល​ចេះ​លេង​ល្បិច​គេច​ខ្លួន រហូត​ធ្វើ​ឲ្យ​អ្នក​ចាប់​ឆ្កែ​ទន់​ចិត្ត។

 

ការ​សម្ដែង​របស់​ពួក​គេ​ ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​គណៈកម្មការ​ទាំង​៤​រូប។ ​

ទស្សនា​ការ​សម្ដែង​របស់​ពួក​គេ​ដូច​ត​ទៅ៖

 

 

សប្ដាហ៍​ក្រោយ កម្មវិធី Britain's Got Talent នឹង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ចង់​ដឹង​ថា​មាន​អ្វី​ប្លែក និង​ពិសេស​ត​ទៅ​ទៀត​សូម​កុំ​ភ្លេច​តាម​ដាន​ជាមួយ Sabay ទាំង​អស់​គ្នា ៕

 

ចុចអាន៖បេក្ខជន​ម្នាក់​ច្រៀង​បទ “Let It Go”​ សំឡេង​ដូច​គោ​រោទ៍​ក្នុង​កម្មវិធី​ ​​Britain’s Got Talent​​​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mirror