បេក្ខជនម្នាក់ច្រៀងបទ "Let It Go" សំឡេងដូចគោរោទ៍ក្នុងកម្មវិធី Britain's Got Talent
- 2015-05-18 17:33:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនម្នាក់ច្រៀងបទ "Let It Go" សំឡេងដូចគោរោទ៍ក្នុងកម្មវិធី Britain's Got Talent
ចន្លោះមិនឃើញ
នៅក្នុងកម្មវិធី Britain's Got Talent មានបេក្ខជនសក់វែងម្នាក់ឈ្មោះថា Aaron Marshallបានចូលរួមប្រលងដោយបានលើកយកបទល្បី "Let It Go"របស់តារាចម្រៀង Demi Lovato មកច្រៀង។
នៅពេលដែលចាប់ផ្ដើមដំបូងទស្សនិកជនជន និង គណៈកម្មាការមានសេចក្ដីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានឮភ្លេងបទ "Let It Go"។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿបុរសម្នាក់នោះស្រែកច្រៀងដោយប្រើសំឡេងស្អក និង ស្រែកដូចគោរោទ៍អញ្ចឹង ភ្លាមៗនោះគណៈកម្មាធិការ Amanda បានចុចសញ្ញាខ្វែងបង្ហាញពីការមិនពេញចិត្ត ប៉ុន្តែគណៈកម្មាធិការបីនាក់ផ្សេងទៀតបន្តឲ្យបុរសនោះច្រៀងរហូតដល់ចប់។ អ្វីដែលមិននឹងស្មានមិនដល់នោះលោក Simon Cowell, Alesha និង David បានឲ្យបេក្ខជនរូបនោះបន្តទៅជុំបន្ទាប់។
ចង់ដឹងបេក្ខជននោះច្រៀងយ៉ាងណានោះសូមមើលវីដេអូខាងក្រោម៖
អាន៖ ៤បទមនោសញ្ចេតនាដល់កំពូលរបស់ Sam Smith
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ cambio