Vermaelen ​ថា​សុបិន​ក្លាយ​ជា​ការ​ពិត ពេល​បាន​ចូល​លេង​ឲ្យ Barca

  • 2015-05-25 21:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Thomas Vermaelen ​ដែល​ផ្ទេរ​ពី​ Arsenal ទៅ​កាន់ Barcelona កាល​ពី​១០​ខែ​មុន ​បាន​និយាយ​ថា ខ្លួន​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចូល​លេង​ឲ្យ​អ្នកមានបុណ្យ​ លើក​ដំបូង​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃ​សៅរ៍ និង​បាន​បន្ថែម​ថា វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត។

 

 

Vermaelen ដែល​ Barca ទិញ​ពី​កាំភ្លើង​ធំ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ ធ្លាប់​និយាយ​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ ពេល​ទើប​ទិញ​មក​ថា នឹង​សម្រាក​ព្យាបាល​របួស​ឲ្យ​​ជាសះស្បើយ​សិន ទើប​គិត​រឿង​ចូល​លេង​ឲ្យ​ក្រុម​បន្ត តែ​មិន​នឹក​ស្មាន​ថា ត្រូវ​រង់ចាំ​ដល់​ការ​ប្រកួត​ចុង​ក្រោយ​នៃ​រដូវ​កាល​អញ្ចឹង​​សោះ។

 

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក ដែល​របួស​សរសៃពួរ កាល​​ពី​ប្រកួត World Cup 2014 រូប​នេះ បាន​និយាយ​ថា៖ "​ជា​ផ្លូវ​ការ ខ្ញុំ​ជា​បេក្ខភាព​មួយ​ ឈ្នះ​​ពាន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចូល​រួម​លេង​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​មិន​មែន​ជា​ពាន​រង្វាន់​របស់​ខ្ញុំ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ខ្ញុំ​រីករាយ​ជាមួយ​ក្រុម និង​រីក​រាយ​ជាមួយ​ក្លិប"។

 

 

 

​យ៉ាង​ណា​ក្ដី កីឡាករ​វ័យ​២៩​ឆ្នាំ បាន​ចូល​លេង​​ដោយ​ពាក់​អាវ​ Barcelona លើ​ទីលាន​លើក​ដំបូង​បង្អស់​បាន​​៦៣​នាទី នៅ​កីឡដ្ឋាន Nou Camp ​ អំឡុង​ពេល​ប្រកួត Barca ស្មើ ២-២ ទល់​នឹង Deportivo កាល​ពី​ថ្ងៃ​សៅរ៍ មុន​ពេល​​ដូរ​ជំនួស​ដោយ Douglas។

 

“ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ដែល​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​មែន​ទែន​ ដែល​មាន​ឱកាស​លេង​នៅ​ទី​នេះ។ វា​ជា​សុបិន​ក្លាយ​ជា​ការ​​ពិត ដែល​បាន​មក​កាន់​ទី​នេះ និង​បាន​លេង​នៅ​ទី​នេះ ជា​ពិសេស​គឺ​បាន​លេង​ជាមួយ​កីឡាករ​ល្អៗ​បំផុត​របស់​ពិភពលោក"។ Vermaelen បន្ថែម៕

 

ចុះ​ប្រិយ​មិត្ត​យល់​ថា Vermaelen អាច​ជាប់​ជម្រើស​ដំបូង​របស់​ក្រុម Barcelona ឬ​អត់​រដូវ​កាល​ក្រោយ?

 

-ចុចអាន៖ Barca ​ត្រៀម​៥០​លាន​ផោន ដើម្បី​ទិញ​យក Ramsey

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម