មើល​ ​៥​គ្រាប់​ល្អ​បំផុត​នៅ EPL រដូវ​កាល​២០១៤/១៥ ​មួយ​ណា​អស្ចារ្យ​ជាង?

  • 2015-05-25 23:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​លីក​កំពូល​របស់​អង់គ្លេស English Premier League ​​រដូវ​កាល​២០១៤/១៥ ​បាន​បញ្ចប់​ហើយ កាល​ពី​យប់​ថ្ងៃ​អាទិត្យម្សិលមិញ។ Chelsea គឺជា​ក្រុម​ឈ្នះ​ជើងឯក ចំណែក​ឯ​​៣​ក្រុម​ ដែល​ធ្លាក់​ទៅ​លេង​នៅ​លីក​​ក្រោម (Championship) គឺ Queens Park Rangers, Burnley និង​ Hull City។

 

 

ប្រិយ​មិត្ត​ចង់​ដឹង​ថា តើ​គ្រាប់​បាល់​៥​គ្រាប់​ល្អ​បំផុត​ ​ជា​ថ្វី​ជើង​តារា​ឆ្នើម​ណា​ខ្លះ​ទេ? AFP Sports បាន​សម្រេច​៥​គ្រាប់​ដ៏​បំផុត​ប្រចាំ​រដូវ​កាល​២០១៤/១៥ ដូច​ខាង​ក្រោម៖

 

​១. Jermain Defoe (Sunderland) ​ស៊ុត​ Newcastle United

 

 

Defoe ស៊ុត​កាប់​ជើង​ឆ្វេង បាល់​ហោះ​ទៅ​ជ្រុង​៩០​​ខាង​ស្ដាំ​យ៉ាង​អស្ចារ្យ​បំផុត ជួយ​ឲ្យ​ Sunderland ឈ្នះ​លើ​ Newcastle នៅ​ Stadium of Light ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា។

 

២. Charlie Adam (Stoke City) ស៊ុត​ Chelsea

 

 

Adam ​ស៊ុត​បញ្ចូល​ទី​ជាង​ពាក់​កណ្ដាល​តារាង ទៅ​លើ​ក្រុម​ជើង​ឯក Chelsea នៅ​ Stamford Bridge កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា។

 

៣. Bobby Zamora (Queens Park Rangers) ស៊ុត​ West Bromwich  Albion

 

 

Zamora ស៊ុត​ឆ្កឹះ​ជើង​ឆ្វេង​​​បញ្ចូល​ទី​ក្រុម​ QPR នៅ​កីឡដ្ឋាន Hawthorns ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា និង​ជួយ​ឲ្យ​ QPR ឈ្នះ​ West Brom ៤-១។

 

៤. Matt Phillips (Queens Park Rangers) ស៊ុត​ Crystal Palace

 

 

Phillips ស៊ុត​ពី​ចម្ងាយ​​ជួយ​ឲ្យ​ QPR មាន​គ្រាប់​បាល់​១​គ្រាប់ ​​ក្នុង​ការ​ប្រកួត ដែល​ QPR ចាញ់ Crystal ៣-១ នៅ​ Selhurst Park កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិនា។

 

៥. Andre Schurrle (Chelsea) ស៊ុត​ Burnley

 

 

​Schurrle ស៊ុត​បញ្ចូល​ទី​លើ​ Burnley ​បន្ទាប់​ពី​ការ​បញ្ជូន​បាល់ (Passes) ចំនួន​២៥​​ដង ពី​មិត្ត​រួម​ក្រុម ក្នុង​ការ​ប្រកួត​ ដែល​ Chelsea ឈ្នះ​លើ Burnley ៣-១ នៅ​កីឡដ្ឋាន Turf Moor ​កាល​ពី​​ថ្ងៃ​បើក​ឆាក​រដូវ​កាល ​ថ្ងៃ​ទី​១៨ ខែ​សីហា៕

 

​ចុះ​ប្រិយ​មិត្ត យល់​ថា​គ្រាប់​បាល់​​របស់​កីឡាករ​មួយ​ណា អស្ចារ្យ​ជាង​គេ?

 

-ចុចអាន៖ តោ​ខៀវ​​បន្ត​ជ័យជម្នះ​ក្នុង​ដី មុន​​លើក​ពាន Premier League យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ themalaymailonline

អត្ថបទពេញនិយម