Real Madrid និង Inter Milan ជាក្លិបយក្សនៅអឺរ៉ុប ដែលផ្ដល់ជំនួយមនុស្សធម៌មកកម្ពុជា
- 2015-05-26 13:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid និង Inter Milan ជាក្លិបយក្សនៅអឺរ៉ុប ដែលផ្ដល់ជំនួយមនុស្សធម៌មកកម្ពុជា
ចន្លោះមិនឃើញ
ក្លិបបាល់ទាត់យក្សនៅទ្វីបអឺរ៉ុបចំនួន ២ គឺ Real Madrid របស់ប្រទេសអេស្ប៉ាញ និង Inter Milan របស់ប្រទេសអ៊ីតាលី បានផ្ដល់ជំនួយមនុស្សធម៌តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជា។
សម្រាប់ Inter Milan បានជ្រើសរើសយកអង្គការ Mission Possible Cambodia ជាដៃគូ តាំងពីខែ តុលា ឆ្នាំ ២០១២ ដោយផ្ដល់ជំនួយខ្លះៗ ជួយដល់ប្រជាជននៅក្នុងភូមិរូង ឃុំ ក្រាំងលាវ ស្រុក បាទី ខេត្តតាកែវ។ យោងតាមវេបសាយ intercampus របស់ក្លិបជើងឯក ១៨ សម័យកាលនៅអ៊ីតាលីមួយនេះ ជំនួយបានផ្ដល់ទៅកុមារជិត ២០០ នាក់ ដោយផ្ដោតលើការអប់រំ និង ហ្វឹកហាត់កីឡា។
ចំណែកក្លិបអធិរាជស Real Madrid វិញបាន ចុះអនុស្សារណៈនៃការយោគយល់គ្នាបង្កើតមូលនិធិជាមួយអង្គការ Solidaridad Ayuda y Unión Crean Esperanza (SAUCE) ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង ដើម្បីសាងសង់សាលារៀនខ្នាតអន្តរជាតិមួយសម្រាប់ជនពិការ។
លោក Florentino Perez (ស្ដាំ) និងលោក Enrique Figaredo(ឆ្វេង)
លោក Florentino Perez ប្រធានក្លិប Real Madrid និងលោក Enrique Figaredo ស្ថាបនិកអង្គការ SAUCE បានចុះហត្ថលេខា រួមគ្នា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ នេះយោងតាមគេហទំព័រផ្លូវការក្លិប Real Madrid ជាភាសាអេស្ប៉ាញ។ ក្រោមជំនួយរបស់មូលនិធិរបស់ក្លិបជើងឯកទ្វីបអឺរ៉ុប ១០ សម័យកាល សាលានេះនឹងក្លាយជាសាលាខ្នាតអន្តរជាតិទីមួយលើពិភពលោក ដែលភ្ជាប់កីឡា និងសង្គមសម្រាប់ជនពិការ។ សាលានោះ មានក្មេងអាយុពី៦ ទៅ១៧ឆ្នាំ ប្រមាណ១៦០នាក់ ដែលក្នុងនោះ ៥៩នាក់ ជាជនពិការកាយសម្បទា៕
អត្ថបទ៖ ម៉ឺន រស្មី