អាមេរិកធ្វើតែស្តអាវុធឡាស៊ែរលើយន្តហោះចម្បាំង ដោយជោគជ័យ
- 2015-05-26 16:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកធ្វើតែស្តអាវុធឡាស៊ែរលើយន្តហោះចម្បាំង ដោយជោគជ័យ
ចន្លោះមិនឃើញ
អាមេរិកទទួលបានជោគជ័យលើកដំបូងក្នុងការធ្វើតែស្តអាវុធឡាស៊ែរបំពាក់លើយន្តហោះចម្បាំង និងកូនយន្តហោះ Drone ដើម្បីកម្ទេចឧបសគ្គលំបាកៗបានយ៉ាងរហ័ស និងមានប្រសិទ្ធភាពបំផុត។
បច្ចេកវិទ្យាឡាស៊ែរនេះហៅថា HELLADS ដែលអាចផលិតប្រព័ន្ធឡាស៊ែរតូចល្មម និងអាចបំពាក់លើយន្តហោះចម្បាំងបាន។ វាអាចកម្ទេចសត្រូវនៅលើដី ឬលើអាកាសរួមនឹងគ្រាប់មីស៊ីលដែលបាញ់តម្រង់មកយន្តហោះបានយ៉ាងលឿនជាងសព្វាវុធសង្រ្គាមសព្វថ្ងៃ។
HELLADS ត្រូវបានផលិតនិងធ្វើតែស្តកាលពីថ្មីៗនេះ ដោយភ្នាក់ងារ DARPA របស់ក្រសួងការពារជាតិអាមេរិក ដើម្បីទប់ទល់នឹងសព្វាវុធទំនើបៗរបស់សត្រូវ ដែលបានគំរាមកំហែងជាខ្លាំងចំពោះទាំងយន្តហោះចម្បាំងមានមនុស្សបើក និងគ្មានមនុស្សបើករបស់អាមេរិក។
បើតាមភ្នាក់ងារ DARPA បានឱ្យដឹងថា គោលដៅនៃប្រព័ន្ធ HELLADS គឺនឹងត្រូវផលិតអាវុធឡាស៊ែរថាមពល១៥០គីឡូវ៉ាត់ មានទំហំតូចនិងស្រាលជាងប្រព័ន្ធឡាស៊ែរសព្វថ្ងៃ១០ ដង តែសមត្ថភាពរបស់ពួកវានៅតែខ្លាំងដូចគ្នា៕
អាន៖ អាមេរិកនឹងសាងសង់រថភ្លើងល្បឿនលឿន ១២០០គម/ម៉
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail