​Fan ​ផ្កាប់​មុខ​ម្នាក់​ឡើង​បង្គោល​ស្តាត​កម្ពស់​៦ម៉ែត្រ​ដើម្បី​​​​មើល​ការ​ប្រគំតន្ត្រី

  • 2015-05-26 19:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ស្រី​ម្នាក់​បាន​ប្រថុយ​ជីវិត​ឡើង​បង្គោល​ស្តាត​កម្ពស់​ប្រមាណ ៦​​​​​​ម៉ែត្រ​នៅ​ក្នុង​កីឡាដ្ឋាន​​​ ​​​Hengyang ​ក្នុង​ខេត្ត​ហូណាន​ដើម្បី​បាន​មើល​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ក្នុង​​ដួង​ចិត្ត​របស់​នាង។

 

ការ​ប្រគំតន្ត្រី​នោះ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​ដូច​ជា​​ Joey Yung,​ Han Lei​​​ ​​និង​​ A-Lin។​​​ ដោយ​ហេតុ​ចង់​មើល​​​​​​ខ្លាំង​ពេក​ធ្វើ​ឲ្យ​​នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​គ្មាន​សំបុត្រ​ចូល​​ទស្សនា​រូប​នេះ​​​​​សម្រេច​ចិត្ត​ឡើង​លើ​បង្គោល​តែ​ម្ដង​ទៅ។

 

 

រូបថត​របស់​fan ផ្កាប់​មុខ​ម្នាក់​នោះ​ត្រូវ​បាន​ប្រភព​​អ្នក​លេង​​ក្នុង​បណ្ដាញ​សង្គម​ Weibo​​ ម្នាក់​បង្ហោះ​និង​បាន​សរសេរ​ថា៖ "តើ​វា​​​​ពិត​​ជា​​​​មែន​ទេ​គ្រាន់​តែ​​​​​ទិញ​សំបុត្រ​​មួយ​សន្លឹក​ចូល​មើល​ការ​ប្រគំតន្ត្រី?”

 

ប្រភព​ដដែល​ក៏បាន​ប្រាប់​បន្ថែម​ថា៖ "នារី​ម្នាក់​នោះ​បាន​ឡើង​លើ​បង្គោល​នៅ​ជិត​ច្រក​ចូល​ទី​១​នៃ​កីឡាដ្ឋាន​ព្រោះ​វា​ជា​ទី​តាំង​ដ៏​ល្អ​ដែល​អាច​ស្ដាប់​និង​មើល​ការ​ប្រគំតន្ត្រី​យ៉ាង​ច្បាស់"។ ទោះ​ជា​យ៉ាង​ណា​ក្ដី​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការ​នៅ​ទី​នោះ​ក៏​បាន​ប្ដឹង​​ហៅ​ប៉ូលិស​ដើម្បី​ធ្វើ​អន្តរាគមន៍​ផង​ដែរ៕

 

 

 

អាន៖ រឿង​លំបាក​ៗ​ពី​ក្រោយ​ភាព​ស្រស់​ស្អាត​ក្នុង​​ភាពយន្ត​​ភាគ​​បុរាណ​ចិន

 

ប្រែ​សម្រួល៖​ ហេង​ សុធារិទ្ធិ ប្រភព៖​ shanghaiist​​​​​​​​​ ​​