អ្នកស្រី ក្រាម សុខចាន់នីន ប្រាប់​គន្លឹះ​បកប្រែ​ផ្ទាល់​មាត់

  • 2015-05-26 20:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​កាសែត​ស្ដី ពី​​គម្រោង​សាងសង់​អគារ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ហៅកាត់ថា CCF អ្នកស្រី ក្រាម សុខចាន់នីន ជា​អ្នកបកប្រែ​ផ្ទាល់មាត់​មក​ជា​ភាសាខ្មែរ ដើម្បី​សម្រួល​ដល់​អ្នកចូលរួម និង​អ្នកកាសែត។

 

 

នៅ​មុខ​ក្រុម​អ្នកចូលរួម​ប្រមាណ​ជា​៣០​នាក់ នៅ​ហាងកាហ្វេ Black Babu ព្រឹកមិញនេះ អ្នកគ្រប់គ្រង​ផ្នែក​​អប់រំ​នៃ​អង្គការ CCF បាន​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​ហាក់​ដូច​ជា​អ្នក​អាជីព ក្រោយ​ពី​ប្រសាសន៍​របស់​លោក Scott Neeson និង ​អ្នកនាង Tracy France ប៉ុន្តែ​ធាតុ​ពិត អ្នកស្រី​មិន​មែន​ជា​អ្នក​អាជីពនោះ​​ឡើយ។ ថ្វី​បើ​មិនធ្លាប់​បក​ផ្លូវការ​ តែ​ស្ត្រី​រូប​នេះបាន​បំពេញ​តួនាទី​ របស់​ខ្លួន​បាន​យ៉ាង​ល្អ។

 

ការ​បកប្រែ​ភាសា​អង់គ្លេស​ផ្ទាល់មាត់ មិន​ជា​រឿង​ស្រួល​ទេ តែ​អ្នក​មាន​បទពិសោធន៍ធ្វើការ​យូរ​ឆ្នាំ​ នៅ​អង្គការ​ខាងលើ បាន​បង្ហាញ​ពី​គន្លឹះ ក៏​ដូចជា​ចែករំលែកបទ​ពិសោធន៍​មួយ​ចំនួន គ្រាន់​ទុក​ជា​ចំណេះ​ដឹង។ ​​

 

អ្នកស្រី​ថ្លែង​ថា មាន​ពីរ​ចំណុច​ដែល​អាច​ធ្វើ​ឱ្យ​ការ​បកប្រែ​មាន​ដំណើរ​ការ​រលូន "ទី​មួយ​បើ​ដឹងប្រធាន​បទ​ហ្នឹង​ យើង​ត្រូវ​អាន​ឱ្យ​ដឹងមុន ដូច​ជា​អត្ថបទ NCA ព្រឹកមិញ​ចឹង ខ្ញុំ​បាន​អាន​មុន។ ​បើអាច​​យើងត្រូវ​និយាយ​ជាមួយ​ភាគី​ម្ខាងទៀតថា ​ឱ្យគេ​និយាយ​ត្រឹម​នេះឬត្រឹមនោះ ដើម្បី​ឱ្យ​យើង​ចាប់​បាន។ ទី​២​ពេល​គាត់​និយាយ យើង​ត្រូវ​ផ្ទៀងស្ដាប់ កត់ត្រា ឬ​សរសេរ​កាត់​នូវ​​ចំណុច​សំខាន់ៗ តែ​កុំ​ឱ្យ​បាត់​អត្ថន័យ"។

 

អ្នករស់​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​វ័យ​៣១​ឆ្នាំ បាន​ឱ្យ​ដឹង​ថា វិធី​ទាំង​នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៍ ដែល​អ្នកស្រី​ទទួល​បាន​ពី​ការងារ​ប៉ុណ្ណោះ តែ​មិន​ផ្លូវការ​នោះ​ទេ៕  

  សូម​ស្ដាប់បទ​សម្ភាសន៍របស់​អ្នកស្រី​ ក្រាម សុខចាន់នីន ដូចខាងក្រោម៖ ​   https://www.youtube.com/watch?v=tVRoAqECiHk&feature=youtu.be   អាន​អត្ថបទ៖ កន្លែង​​​ណា​ខ្លះ​ពិសេស​បំផុត​សម្រាប់​យុវវ័យ​ក្នុង​​ការ​អាន​សៀវភៅ?

អត្ថបទ៖ អ៊ុំ សុភក្តិ