Youtube មានប៊ូតុងទាញវីដេអូទុកមើល ពេលអត់អ៊ីនធឺណិត
- 2015-05-27 20:56:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Youtube មានប៊ូតុងទាញវីដេអូទុកមើល ពេលអត់អ៊ីនធឺណិត
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការ Update Youtube របស់ខ្លួន ដោយអាចឲ្យអ្នកមើលវីដេអូក្នុង Youtube បានតាមរយៈទូរសព្ទស្មាតហ្វូន បានដោយមិនចាំបាច់មានអ៊ីនធឺណិត។
ដោយសារតែអ្នកប្រើប្រាស់មួយចំនួនជួបប្រទះបញ្ហារអាក់រអួលក្នុងការមើលវីដេអូ ព្រោះតែអ៊ីនធឺណិតមានល្បឿនយឺត ហេតុដូចនេះ ទើប Youtube ត្រូវបានបង្កើតនូវមុខងារមួយ ដែលអាចឲ្យអ្នកទាញយកវីដេអូបានសម្រាប់ទុកមើលនៅពេលក្រោយ។ ការ Update ថ្មីនេះអាចឲ្យអ្នកទាញយកវីដេអូបានគ្រាន់តែចុចលើប៊ូតុងមួយ ដោយមិនទាមទារឲ្យមានកម្មវិធីជំនួយក្នុងការទាញយកនោះទេ។
***បញ្ជាក់៖ វីដេអូមួយចំនួនមិនអាចធ្វើការទាញយកបាននោះទេ។ ចំពោះបញ្ហានេះក៏មិនមានការបកស្រាយច្បាស់លាស់ពីសំណាក់ក្រុមហ៊ុន Google ដែរ។
-ទស្សនាពីការណែនាំខាងក្រោមដើម្បីទាញយកវីដេអូ៖
១. ចូលទៅកាន់កម្មវិធី Youtube ក្នុងទូរសព្ទរបស់អ្នក រួចស្វែងរកវីដេអូដែលអ្នកចង់បានហើយចុចលើវីដេអូនោះ
២.ចុចលើប៊ូតុង Download ដែលនៅខាងក្រោមផ្នែកខាងស្ដាំនៃវីដេអូ
៣. ពេលដែលលោតផ្ទាំងមួយចេញមក ជ្រើសរើសគុណភាពដែលអ្នកចង់បាន រួចចុចប៊ូតុង OK
- របៀបចូលទៅរកវីដេអូដែលអ្នកទាញយកមក
១. ចូលទៅកាន់កម្មវិធី Youtube រួចចុចលើប៊ូតុង Menu ដែលនៅខាងឆ្វេងផ្នែកខាងលើ
២. បន្ទាប់មកស្វែងរកពាក្យថា "Offline” រួចចុចលើវា នោះអ្នកនឹងឃើញនូវវីដេអូដែលអ្នកបានទាញយក
-ចុចអាន៖ ៥វិធីជួយឲ្យល្បឿន Wi-Fi លឿនជាងមុន
អត្ថបទ៖ ហៃ សុខហេង ប្រភព៖ tech-recipes