អ្នក​ជំនាញ​បង្ហាញថា​ ​ការ​ដាក់​ប្រើ​ Laptop​ លើ​ភ្លៅ​ធ្វើ​ងាប់​មេ​ជីវិត

  • 2015-06-04 00:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​ដែល​មាន​បុរស​ជា​ច្រើន​និយម​ដាក់​កុំព្យូទ័រ​ Laptop នៅ​លើ​ភ្លៅ​អំឡុង​ពេល​ប្រើ​ប្រាស់។ ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ដាក់​កុំព្យូទ័រ​ Laptop នៅ​ភ្លៅ​បែប​នេះ​​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​បន្ត​ពូជ។

 

 

 

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​​សាកល​វិទ្យាល័យ State University of New York ​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​មនុស្ស​ប្រុស​ស្ម័គ្រ​ចិត្ត​ចំនួន​​២៩​នាក់​ឲ្យ​ប្រើ​កុំព្យូទ័រ​​ដោយ​ដាក់​វា​នៅ​លើ​ភ្លៅ។ បន្ទាប់​មក​ពួក​គេ​ធ្វើ​ការ​ស្ទង់​សីតុណ្ហភាព​​នៅ​លើ​តំបន់​ប្រដាប់​បន្ត​​ពូជ​របស់​ពូក​​គេ​​​បាន​រក​ឃើញ​ថា ពងស្វាស​របស់​ពួក​គេ​បាន​កើន​កម្ដៅ​ដល់​កម្រិត​គ្រោះ​ថ្នាក់​​ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដាក់​ទ្រនាប់​ការពារ​នៅ​ខាង​ក្រោម​ក៏​ដោយ។​

 

​សាស្ត្រាចារ្យ​​ Yelim Sheynkin ដែល​ជា​ដឹក​នាំ​ការ​សិក្សា​នេះ​មាន​ប្រសាសន៍​ថា​៖​ "មនុស្ស​ប្រុស​រាប់​លាន​នាក់​គឺ​កំពុង​តែ​ប្រើ​ប្រាស់​​​ Laptop ​ក្នុង​វ័យ​​បន្ត​ពូជ​ពួក​គេ​ ប្រហែល​ជា​មិន​ដឹង​ទេ​ថា ​​ការ​ដាក់​ Laptop​ លើ​ភ្លោះ​ក្នុង​រយៈ​ពេល​១០ ឬ​១៥​​នាទី​​ សីតុណ្ហភាព​​ប្លោក​ពង​ស្វាស​​របស់​ពួក​គេ​គឺ​​កើន​ឡើង​ហួស​កម្រិត​សុវត្ថិភាព​រួច​ទៅ​ហើយ"។

 

ជា​ធម្មតា​ទី​តាំង​របស់​ប្លោកពង​ស្វាស​ស្ថិត​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​រាងកាយ។ ​​​វា​អាច​រក្សា​​សី​តុណ្ហភាព​ពីរ​ ឬ​បី​​អង្សា​ត្រជាក់​​ជាង​ផ្នែក​ខាង​ក្នុង​នៃ​រាងកាយ​ ដែល​ជា​ការ​ចាំ​បាច់​សម្រាប់​ការ​ផលិត​មេ​ជីវិត។

 

​​​បើ​ទោះ​បី​ជា​គ្មាន​ការ​សិក្សា​ណា​បាន​រក​ឃើញ​ថា​តើ​ Laptops ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​បន្តពូជ​របស់​មនុស្ស​ប្រុស​​ក៏​ពិត​មែន ​ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​ធ្វើ​ឲ្យ​ក្ដៅ​​ប្លោក​ពង​ស្វាស​​លើស​ពី​មួយ​អង្សាសេ​​ឡើង​ទៅ ​គឺ​វា​ធ្វើ​ឲ្យ​ខូច​ដល់​​មេ​ជីវិត។

 

​តាម​ការ​សិក្សា​ចុងក្រោយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ Fertility & Sterility ​បាន​ឲ្យ​ដឹង​ថា​​ សីតុណ្ហភាព​នៃ​ពងស្វាស​របស់​មនុស្ស​ប្រុស​កើន​ឡើង​​​ ២,៥​អង្សា​សេ​ ​បន្ទាប់​ពី​ដាក់​ Laptop នៅ​លើ​ភ្លៅ​រយៈ​ពេល​មួយ​ម៉ោង។​ Sheynkin ​បាន​បន្ត​ថា​ ​លោក​មិន​មែន​និយាយ​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អារ​មិន​មាន​កូន​នោះ​ទេ។ ​ប៉ុន្តែ​លោក​បាន​ហាម​ថា​​​ ការ​ប្រើ​កុំព្យូទ័រ​​បែប​នេះ​ញឹកញាប់​​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការ​បន្ត​ពូជ​ដោយ​សារ​តែ​ "​ប្លោក​ពង​មិន​មាន​ពេល​ក្នុង​ការ​បញ្ចុះ​កំដៅ​នោះ​ទេ"។

 

​​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ប្ដី​ប្រពន្ធប្រមាណ​ជា​​មួយ​គូ​ក្នុង​ចំណោម​ប្រាំពីរ​គូ​​​គឺ​ជួប​បញ្ហា​មិន​មាន​កូន ហើយ​ករណី​ទាំង​នេះ​ក៏​មាន​ការ​ចូល​រួម​​​មេជីវិត​ឈ្មោល​​ពាក់​កណ្ដាល​​ដែរ៕

 

 

អាន៖ នេះ​នែ! ការ​និយម​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​អីចឹង

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ daillymail