ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​៤​ អាច​​សម្លាប់​ជីវិត​​មនុស្ស​​​​​​​​​យ៉ាង​​សាហាវ​​

  • 2015-06-04 22:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ផ្ដល់​ផល​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​បែប​ តែ​ទន្ទឹម​នឹង​នោះ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ផង​ដែរ។ ដូច​នេះ​យើង​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បច្ចេកវិទ្យា​ទាំង​៤​ខាង​ក្រោម​នេះ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​យើង​៖

 

១. ឡាស៊ែរ​

យើង​ធ្លាប់​បាន​ឃើញ​ការ​ប្រើ​ប្រាស់​ឡាស៊ែរ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​ ដែល​អាច​បាញ់​កម្ទេច​អ្វី​ៗ​បាន​ច្រើន​យ៉ាង។ នៅ​ឆ្នាំ​ខាង​មុខ​នេះ​​​ កង​ទ័ព​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក​នឹង​ចាប់​ផ្ដើម​បង្កើត​អាវុធ​ឡាស៊ែរ​ ដើម្បី​ធ្វើ​ការ​កម្ទេច​នូវ​កូន​យន្ត​ហោះ​ស៊ើបការណ៍​របស់​ខ្មាំង​ ហើយ​មិន​យូរ​មិន​ឆាប់​នោះ​ទេ​វា​នឹង​ក្លាយ​ជា​អាវុធ​មួយ​​ដែល​អាច​បំផ្លាញ​មនុស្ស។

 

 

២. កូន​យន្តហោះ​តូច​ (Drones) ដ្រូន​នេះ​អាច​ធ្វើ​ការ​បង្កៃ​គ្រាប់​បែក​ និង​ជា​កាំភ្លើង​ខ្លី​បាន​ ដែល​ជា​ការ​គំរាម​មួយ​ដល់​ជីវិត​មនុស្ស។ ​ដ្រូន​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​គោល​ដៅ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​​រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ​ ដែល​ការ​ប៉ាន​ស្មាន​ចំនួន​​អ្នក​ស្លាប់​គឺ​មាន​ប្រមាណ​ពី​១៩៦៩​ទៅ​៣៤៦១​នាក់។

 

 

៣. រថយន្ត​ដែល​បើក​ដោយ​ខ្លួន​ឯង​ ទោះ​បី​ជា​មាន​ការ​បញ្ជាក់​ថា ​រថយន្ត​ប្រភេទ​នេះ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជាង​ការ​បើក​របស់​មនុស្ស​ក៏​ដោយ​ប៉ុន្តែ​គេ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ថា​ រថយន្ត​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ។ មួយ​វិញ​ទៀត​រថយន្ត​ប្រភេទ​នេះ​អាច​ក៏​​ក្លាយ​ជា​ឃាតក​សំងាត់​ផង​ដែរ។

 

 

 

៤. ម៉ាស៊ីន​ព្រីន​ 3D

ម៉ាស៊ីន​ព្រីន​ 3D​ អាច​ព្រីន​​របស់​ប្រើប្រាស់​មួយ​ចំនួន​បាន។ បើ​ប្រជាជន​យក​ទៅ​ព្រីន​អាវុធ​ចេញ​មក​ប្រើ​ប្រាស់​ នោះ​ភាព​ចលាចល​នឹង​កើត​មាន​ឡើង​ក្នុង​សង្គម​មិន​ខាន​ ដោយសារ​ប្រជាជន​គ្រាន់​តែ​ប្រើ​អ៊ីនធឺណិត​ បើ​ព្រីន​ និង​ផ្គុំ​វា​ ចេញ​ជា​អាវុធ​មួយ​បាន។

 

 

 

 

-ចុច​អាន៖ កាមេរ៉ា​ iPhone​ បង្កប់​មុខងារ​ពិសេស​អីចឹង​​បាន​ថត​រូប​​ស្អាត​​ម្ល៉ឹង​ៗ!

 

​​​ប្រែ​សម្រួល​៖ ហៃ សុខ​ហេង​ ប្រភព៖ techradar