ម៉ាកៗនេះដល់តែយូរបានដឹងថាមានសង្សារ
- 2014-10-11 16:36:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកៗនេះដល់តែយូរបានដឹងថាមានសង្សារ
ចន្លោះមិនឃើញ
មនុស្សសឹងគ្រប់គ្នាសុទ្ធតែមានអាថ៌កំបាំងផ្ទាល់ខ្លួន។ ឯបញ្ហាស្នេហារបស់យុវវ័យមួយចំនួនក៏បែបនេះដែរ។ យុវវ័យខ្លះមានស្នេហា តែមិនទាន់ចង់ឲ្យអ្នកផ្ទះខ្លួនដឹងសោះ ក៏ព្យាយាមលាក់មិនឲ្យបែកធ្លាយថា ខ្លួនមានសង្សារជាដើម។ អញ្ចឹងចង់ដឹងថា តើយុវវ័យសម័យឥឡូវមានតិចនិកអ្វីខ្លះដើម្បីជាជញ្ជាំងសម្រាប់ បិទបាំងមិនឲ្យអ្នកផ្ទះដឹងអាថ៌កំបាំងស្នេហាអូនបងរបស់ ខ្លួន?
ខាងក្រោមនេះ ជាការបង្ហើបឲ្យដឹងពីទស្សនៈផ្ទាល់របស់យុវវ័យជុំវិញបញ្ហានេះ៖
១. ទូរសព្ទ និងកុំព្យូទ័រកុំភ្លេចដាក់ Passwordឲ្យសោះ
ជា និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសឆ្នាំទី៤នៃសាកលវិទ្យាល័យ ន័រតុន យុវជន ភួង មករា អាយុ២៤ឆ្នាំ បានលើកឡើងថា៖ “ត្រូវហើយអាចថានេះជាប្រព័ន្ធសុវត្ថិភាពមួយដែលមិនគួរមើលរំលង ហើយអាចលាក់បាំងរឿងសំងាត់របស់អ្នកបានទៀតផង ហេតុដូច្នេះការដាក់ password គួរតែមានដាច់ខាត។ សម្រាប់អ្នកដែលមានស្នេហា ហើយមិនចង់ឲ្យអ្នកផ្ទះដឹង គឺកាន់តែសំខាន់ក្នុងការធ្វើបែបនេះទៀត”។
២. Message ណា Sweet Sweet គួរតែលុបចេញពីទូរសព្ទខ្លះទៅ
លើក ឡើងពីបញ្ហានេះកញ្ញា សែត ឆវី អាយុ២៣ឆ្នាំ និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា បានបង្ហើបប្រាប់ឲ្យដឹងថា៖ “បើមានសារណាដែលផ្អែមល្ហែមជាមួយមនុស្សជាទីស្រលាញ់ គួរតែលុបចោលខ្លះទៅ ប្រយ័ត្នតែមានអ្នកផ្ទះឆែកឃើញច្បាស់ជាបែកការអស់ជាមិនខាន ឡើយ”។
៣. មិនត្រូវ Save ឈ្មោះសង្សារដាក់ថា Honey, Baby, ឬក៏ nob70 អីនោះទេ
ដោយ ឡែកយុវជន សៀង ពិសិដ្ឋ អាយុ២៤ឆ្នាំ និស្សិតជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជាឯណោះវិញ បានបញ្ចេញទស្សនៈថា៖ “មែនហើយ បើសិនជាមិនចាំបាច់អីទេ ឈ្មោះសង្សាររបស់អ្នក មិនចាំបាច់ Save ដាក់ត្រង់ៗថា Honey, Baby ទេ។ ធ្វើដូចនេះទើបមិនងាយមានអ្នកណាដឹងថាយើងមានសង្សារ និងដើម្បីចៀសវាងពេលដែលសង្សារខលមក ហើយអ្នកទុកទូរសព្ទចោលត្រូវគេឃើញ”។
៤. Facebook លេងរួចហើយកុំភ្លេច Log out ចេញផង
រូបតំណាង
សម័យ ឥឡូវអ្នកដែលមាន Smartphone សឹងតែគ្រប់ដៃអស់ហើយ ចំណែកឯអ្នកដែលចេះលេង Facebook ក្នុងចំណោមយុវវ័យដែលប្រើទូរសព្ទទំនើបទាំងនោះក៏មានច្រើនដែរ។ តែបើចង់លាក់ការបានខ្ពស់ ហើយមិនទាន់ចង់ឲ្យអ្នកផ្ទះដឹងថាយើងមានស្នេហាទេនោះ Facebook លេងហើយត្រូវតែ Log out ជាដាច់ខាត។ នេះជាការបញ្ជាក់របស់ យុវជន ម៉ែន វិសាល អាយុ២៤ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តតាកែវ។
៥. កាដូដែលសង្សារជូនមិនត្រូវឲ្យគាត់ដឹងទេ
យល់ ឃើញស្រដៀងគ្នានេះដែរ កញ្ញា លី លក្ខិណា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣ជំនាញទីផ្សារ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា៖ “បើសិនជាមនុស្សជាទីស្រលាញ់របស់អ្នកជូនកាដូនៅថ្ងៃពិសេសៗ ដូចជាតុក្កតាធំៗ ចំថ្ងៃបុណ្យនៃក្ដីស្រលាញ់ជាដើម ហើយអ្នកអោបវាយកមកផ្ទះជាមួយ អ្នកណាៗក៏គេអាចស្មានដឹងដែរថា នេះជាកាដូពីមនុស្សជាទីស្រលាញ់របស់អ្នកទិញឲ្យនៅថ្ងៃពិសេសជា មិនខាន។ ដូច្នេះសម្រាប់កាដូបែបនេះ មិនគួរយកមកផ្ទះចំថ្ងៃពិសេសហ្នឹងទេ”៕
ចុះមិត្តយុវវ័យវិញ ប្រាប់ផងទៅមើល តើមានធ្លាប់លាក់មិនឲ្យអ្នកផ្ទះដឹងថាមានសង្សារអញ្ចឹងដែរអត់?
អត្ថបទ៖ យិន សំបូរ