Lenovo ​​ផលិត​ Tablet ​​ដំបូង​ដែល​មាន​ Projector ​​​ភ្ជាប់​មក​ជាមួយ

  • 2014-10-11 16:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lenovo ​កំពុង​បោះជំហាន​ទៅ​មុខ​មួយ​ជំហាន​ក្នុង​ការ​ផលិត​ Tablet ​ជំនាន់​ថ្មី​របស់​ខ្លួន​ដោយ​បំពាក់​ Projector ​ក្នុង​នោះ​​ស្រាប់។ ​​Yoga Tablet 2 Pro ​ទំហំ ១៣ ​អ៊ីញ​របស់​ក្រុមហ៊ុន​ដដែល​​ ​​​មាន​​​បំពាក់​ pico projector ​នៅ​ខាង​ក្នុង​​មក​ជា​មួយ​តែ​ម្តង។

គំនិត​ច្នៃ​បង្កើត​ថ្មី​នេះ​បាន​​ធ្វើ​ឲ្យ​ Lenovo ​​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បង្កើត​ Tablet ​​មាន​ projector។ ​​Projector ​ដែល​ភ្ជាប់​មក​ជាមួយ​​នឹង​ Tablet ​នឹង​ដំណើរការ​​នៅ​ពេល​អ្នក​ចុច​ប៊ូតុង​ក្បែរ​គែម ​ឬ​បញ្ជា​តាម​រយៈ​ Software ​នៅ​លើ​ Tablet ​ផ្ទាល់។ ​​​វា​អាច​មាន​លទ្ធភាព​បញ្ចាំង​​រូបភាព​​ទៅ​ក្រៅ​ដល់​ទំហំ ៥០ ​អ៊ីញ​ ​និង​មាន​ប៊ូតុង​មួយ​សម្រាប់​ជួយ​សម្រួល​ទំហំ​រូបភាព។  

 

ក្រឡេក​មក​មក​មើល​លក្ខណៈ​សម្បត្តិ​របស់​ Tablet ​ថ្មី​នេះ​​​គឺ​មាន​​អេក្រង់​ ១៣ ​អ៊ីញ​ ប្រភេទ​ better-than-HD ​​​និង​ Resolution ​2560x1440 pixel ​តែ​ចំពោះ​រូបភាព​​ពេល​បញ្ចាំង​ចេញ​ពី​ projector ​មាន​កម្រិត​ pixel ​ទាប​ជាង​នេះ។ ​វា​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ ​​ចំពោះ​ថាមពល​ថ្ម​គឺ​អាច​ប្រើ​​បាន​ ៣ ម៉ោង​​បើ​បើក​ Projector ​តែ​បើ​សិន​មិន​ប្រើ​ Projector ​វិញ​គឺ​ប្រើ​បាន​ ១៥ ​ម៉ោង។ ​​​

 

Yoga Tablet 2 Pro ​នឹង​មាន​ដាក់​លក់​នៅ​ចុង​ខែ​តុលា​នេះ​នៅ​អាមេរិក​ ​និង​អឺរ៉ុប។ ​​ចំពោះ​តម្លៃ​លក់​ដំបូង​នៅ​អង់គ្លេស​គឺ ៤៩៩ ​ដុល្លារ។ ​​ដោយឡែក​តម្លៃ​លក់​នៅ​អូស្ត្រាលី​អំឡុង​ពាក់កណ្ដាល​ខែ​តុលា​គឺ​ ៧៩៩ ​ដុល្លារ៕  

 
 

អាន៖ ​ងាយៗ​អាច​​​​ដឹង​ថា​គណនី Facebook អ្នក​ត្រូវគេ​លួច​ប្រើ​ឬ​អត់?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​cnet