កូន Aguero លេងមួយក្បាច់ ធ្វើឲ្យជីតា Maradona បាក់មុខ
- 2015-06-10 14:00:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូន Aguero លេងមួយក្បាច់ ធ្វើឲ្យជីតា Maradona បាក់មុខ
ចន្លោះមិនឃើញ
Maradona ត្រូវបានគេបង្អាប់តាមអ៊ីនធឺណិត បន្ទាប់ពីរូបលោកបង្កកំហុសទៅទាក់ជើងចៅប្រុសរបស់ខ្លួនអំឡុងពេលលេងបាល់ទាត់ជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ។
Benjamin គឺជាចៅប្រុសរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន Maradona ហើយកាលពីពេលថ្មីៗនេះ បុរសវ័យ៥៤ឆ្នាំរូបនេះបានលេងបាល់ទាត់ជាមួយចៅរបស់ខ្លួន ប៉ុន្តែបែរជាត្រូវគេយកមកបង្អាប់ទៅវិញដោយសារតែលោកបង្កកំហុសទាក់ជើង Benjamin ឱ្យដួល។ អ្វីដែលគេកាន់តែបង្អាប់ទៀតនោះគឺកុមារាវ័យក្មេងរូបនេះ ត្រូវជីតាទាក់ជើងដួលមែន ប៉ុន្តែនៅតែអាចក្រោកឡើងអូសបាល់ស៊ុតចូលទីបានទៀត។
ចង់ដឹងថាសកម្មភាពពេលនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
សូមបញ្ជាក់ផងដែរថា កុមារាវ័យ៦ឆ្នាំខាងលើនេះគឺជាកូនប្រុសរបស់កីឡាករ Sergio Aguero និងកូនស្រីរបស់ Maradona ៕
ចុចអាន៖កីឡាករល្បីណាខ្លះជួបគ្រោះថ្នាក់ចរាចរណ៍តែមិនស្លាប់?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ telegraph