កីឡាករល្បីណាខ្លះជួបគ្រោះថ្នាក់ចរាចរណ៍តែមិនស្លាប់?
- ពុធ, 26 វិច្ឆិកា 2014 21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករល្បីណាខ្លះជួបគ្រោះថ្នាក់ចរាចរណ៍តែមិនស្លាប់?
ចន្លោះមិនឃើញ
មិនថានរណាទេ គ្រោះថ្នាក់តែងតែកើតមាន គ្រាន់តែថាធ្ងន់ ឬស្រាលប៉ុណ្ណោះ។ តួយ៉ាងដូចជាកីឡាករបាល់ទាត់ល្បីៗអីចឹងដែរ អ្នកខ្លះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតដល់ជិតបាត់បង់ជីវិតក៏មាន។ ខាងក្រោមនេះជាឈ្មោះកីឡាករបាល់ទាត់១០នាក់ដែលធ្លាប់ឆ្លងកាត់រឿងនេះ៖
១. Cristiano Ronaldo
Ronaldo ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនៅឆ្នាំ២០០៩នៅទីក្រុង Manchester មុនពេលគេផ្លាស់មក Real Madrid។
២. Mario Balotelli
Balotelli ជាមនុស្សសំបូរទៅដោយរឿងអាស្រូវហើយចំពោះគ្រោះថ្នាក់ចរាចរណ៍វិញក៏រូបគេធ្លាប់ជួបជាច្រើនលើកដែរ។
៣. Wayne Rooney
Rooney តាំងពីមានឈ្មោះល្បីមក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៣លើកមកហើយ។
៤. David Bentley
Bentley ជាអតីតកីឡាកររបស់ Spurs ដែលធ្លាប់បើកឡានប៉ះគេ ហើយរត់ ប៉ុន្តែត្រូវប៉ូលិសចាប់ខ្លួនបានវិញនៅឆ្នាំ២០០៨។
៥ . Cesc Fabregas
Fabregas ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងនៅពេលគេនៅលេងឱ្យក្លិប Arsenal ។
៦. Anderson
Anderson ជូបគ្រោះថ្នាក់ចរាចរណ៍ម្ដងនៅឆ្នាំ២០១០ក្នុងប្រទេសព័រទុយហ្គាល់។
៧. Nicklas Bendtner
Bendtner ជាអតីតខ្សែប្រយុទ្ធរបស់ Arsenal ដែលទើបតែផ្លាស់ទៅ VfL Wolfsburg នៅឆ្នាំនេះទេ។ បុរសវ័យ២៦ឆ្នាំរូបនេះធ្លាប់ជួបគ្រោះថ្នាក់ម្ដងនៅឆ្នាំ២០០៩។
៨. Karim Benzema
Benzema ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងនៅឆ្នាំ២០០៩ក្រោយពេលរូបគេបង្ហាញខ្លួនឱ្យ Real Madrid ជាលើកដំបូង។
៩. Diego Maradona
Maradona ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងអំឡុងដំណើរកម្សាន្តរបស់លោកក្នុងប្រទេសគុយបា។
១០. Jermaine Pennant
Jermaine Pennant ជាអតីតខ្សែបម្រើស្លាបរបស់ជម្រើសជាតិអង់គ្លេសអំឡុងឆ្នាំ២០០១-២០០៤។ នៅឆ្នាំ២០០៥ រូបគេធ្លាប់ជួបគ្រោះថ្នាក់ម្ដង ដែលពេលនោះត្រូវបានគេរាយការណ៍ថា បុរសរូបនេះបើកបរដោយមានជាតិស្រវឹងខ្លាំង។
ចុចអាន៖Messi ថាមិនចង់ប្រជែងនឹង Ronaldo ទេ គ្រាន់តែចង់ឈ្នះពានប៉ុណ្ណោះ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖sportskeeda