អត្ថន័យពិត នៅពីក្រោយឡូហ្គោរបស់កំពូលប្រ៊ែនរថយន្តល្បីៗទាំង៧

  • 2021-06-11 08:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡូហ្គោឡាន ឬស្លាកសញ្ញារបស់រថយន្តនិមួយៗ តែងមានសារៈសំខាន់ណាស់ដើម្បីសម្គាល់ផលិតផល ក្រៅពីនេះវាក៏បានបង្កប់នូវប្រណីតភាព រួមទាំងកេរ្តិ៍ឈ្មោះ និងអាថកំបាំងមួយចំនួននៅពីក្រោយនោះផងដែរ ជាក់ស្ដែងដូចជាឡូហ្គោ របស់កំពូលរថយន្តប្រ៊ែនទាំង១០ នេះ មានអត្ថន័យពិតផ្សេងៗគ្នាដូច​ខាង​ក្រោម៖

១. ឡូហ្គោ Toyota បើសង្កេតឱ្យដិតដល់អ្នកនឹងឃើញពី តួអក្សរជាច្រើនផ្សំបញ្ចូលគ្នានៃ អក្សរ T O Y O T A។

កងរង្វង់ទាំង៣ នៃឡូហ្គោមានន័យថា ជាការបញ្ចូលគ្នានៃដួងចិត្តរបស់អតិថិជននិងក្រុមហ៊ុន។ វាក៏តំណាងឱ្យ វប្បធម៌របស់ក្រុមហ៊ុននេះ គឺសេរីភាព ស្មារតីក្រុម និងការរីកចម្រើន។ ឡូហ្គោនេះត្រូវបានគេស្គាល់យ៉ាងច្រើននៅ ឆ្នាំ១៩៨៩។

២. ឡូហ្គោ Audi មានកងចិញ្ជៀន៤ តំណាងឱ្យ ការបញ្ចូលគ្នារបស់ក្រុមហ៊ុន៣ គឺ Horch, Audi, and DKW និងរោងចក្រផលិតមួយទៀតឈ្មោះ Wanderer ដោយនៅ ឆ្នាំ១៩៦៩ វាមានឈ្មោះរួមថា Audi NSU Auto Union AG។

៣. រូបសំណាកនៅលើឡាន Rolls-Royce ត្រូវបានបង្កើតឡើងដោយលោក Charles Robinson Sykes ដើម្បីជាគ្រឿងលំអរឡាន Rolls-Royce Silver Ghost 1909 របស់អ្នកនយោបាយ Baron John Montagu។ វាជារូបតំណាងឱ្យ តារាស្រីអង់គ្លេស Eleanor Velasco Thornton ដោយមានទំនាក់ស្នេហាអាថកំបាំងជាមួយនឹងអ្នកនយោបាយខាងលើ។

ក្រោយមានការពេញនិយមពីការលំអររថយន្តបែបនេះ ទើបក្រុមហ៊ុន Rolls-Royce បានឱ្យលោក Charles Robinson Sykes រចនារូបសំណាលំអរវាម្ដងទៀត។ លោក Sykes បានឱ្យឈ្មោះរូបសំណាកថ្មីថា The Spirit of Ecstasy ដើម្បីតំណាងឱ្យ ទេពធីតាតូចមួយអមដំណើរតាមរថយន្តដោយភាពរីករាយ។

៤. ឡូហ្គោ Ferrari តំណាងឱ្យ Francesco Baracca ដែលជាអ្នកប្រយុទ្ធអ៊ីតាលី និងវីរបុរសរបស់ជាតិ។ រីឯរូបសេះក្នុងផ្ទៃពណ៌លឿង គឺតំណាងឱ្យការនាំសំណាង ខណៈផ្ទៃពណ៌លឿងសំដៅទៅលើ ទីក្រុង Modena។

៥. ឡូហ្គោ Chevrolet មានរឿងជាច្រើននិយាយពីឡូហ្គោនេះ។ ខ្លះថាលោក Billy Durant ជាសហស្ថាបនិក Chevrolet ជាមនុស្សចូលចិត្តផ្ទាំងគំនូរ ដោយគាត់បានចម្លងឡូហ្គោនេះចេញផ្ទាំងគំនូរនៅសណ្ឋាគារ។

ខ្លះទៀតថាវាតំណាងឱ្យ ការដឹងគុណឪពុកម្ដាយរបស់គាត់ នៅឯ ប្រទេសស៊្វីស ជាទឹកដីកំណើត។

៦. ឡូហ្គោ BMW គឺតំណាងឱ្យស្លាបចក្ររបស់យន្តហោះវិល រីឯពណ៌ខៀវគឺជាពណ៌មេឃ។ គួរដឹងថា BMW ដំបូងឡើយគឺជាក្រុមហ៊ុនផលិតយន្តហោះរបស់អាល្លឺម៉ង់។

មួយវិញទៀត ឡូហ្គោ BMW គឺតំណាងឱ្យពណ៌ផ្លូវការរបស់ រដ្ឋ Bavaria នៃប្រទេសអាល្លឺម៉ង់។

៧. ឡូហ្គោ Cadillac មានការប្រែប្រួលជិត ៣០ផ្សេងគ្នា ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។ ប៉ុន្ដែវានៅតែរក្សាមូលដ្ឋានដដែល ដោយរក្សាទ្រង់ទ្រាយជាគ្រឿងសម្គាល់សម្រាប់ដាក់លើអាវ របស់អ្នកផ្សេងព្រេងបារាំង Le Sieur Antoine de la Mothe Cadillac។

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី