Ronaldo ជិត​​ចេញ​​ខ្សែ​ភាពយន្ត​​របស់​ខ្លួន ចុង​ឆ្នាំ​នេះ

  • 2015-06-10 15:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo របស់​ក្លិប​ Real Madrid ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចេញ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​ធ្នូ​ខាង​មុខ​នេះ ដើម្បី​ពិពណ៌នា​លំអិត​​​​ពី​ជីវិត​រយៈពេល​១ឆ្នាំ​របស់​ខ្លួន ​ដែល​បាន​ក្លាយ​ជា​កំពូល​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក។

 

 

Super star របស់​ក្រុម​ស្ដេច​ស ​វ័យ​​៣០​ឆ្នាំ ​នឹង​ក្លាយ​ជា​តួ​​អង្គ​ឯក​ក្នុង​សាច់​រឿង​នេះ។ ​ផលិតករ​ខ្សែ​ភាពយន្ត ​បាន​​លើក​ឡើង​ថា វា​នឹង​ក្លាយ​ជា​ភាពយន្ត​ឯកសារ​ដ៏​អស្ចារ្យ ​ដែល​និយាយ​ពី​ជីវិត​រយៈពេល​១​ឆ្នាំ របស់​កំពូល​កីឡាករ​ពិភពលោក Ronaldo។

 

ភាពយន្ត​ថ្មី​នេះ នឹង​រៀបរាប់​ពី​រឿង​ល្អ​របស់​ Ronaldo ​នៅ​រដូវ​កាល ​២០១៤/១៥​កន្លង​ទៅ ​ដែល​បាន​ឈ្នះ​ពាន​ Fifa Ballon d'Or ​លើក​ទី​៣ ​កាល​ពី​ខែ​មករា និង​រឿង​មិន​សូវ​ល្អ ដែល​​មិន​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​បាន​ពាន​អ្វី​មួយ​សោះ​នៅ​រដូវ​កាល​នេះ ដោយ​ចាញ់​គូ​ប្រជែង​របស់​ខ្លួន​ Lionel Messi ​ផង​ដែរ។

 

 

យ៉ាងណាក្ដី គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា សាច់​រឿង​​ខាង​លើ​នេះ​ ​នឹង​មាន​បញ្ចូល​រឿង​​ស្នេហា​​របស់​អតីត​តារា​ក្រុម Manchester United ឬ​អត់​ទេ ​ខណៈ​ដែល​កាល​ពី​ខែ​មករា ​ខ្សែ​បម្រើ​ CR7 ​បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​អ៊ីនធឺណិត​ម្ដង​ហើយ ​បន្ទាប់​ពី​ប្រកាស​​ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​​អតីត​មិត្ត​ស្រី​ខ្លួន Irina Shayk៕

 

-ចុចអាន៖ តម្លៃ​ខ្លួន Messi , Hazard , Ronaldo ​និង​កីឡាករ​ល្បី​ៗ​ផ្សេង​ទៀត​សម្រាប់​ឆ្នាំ​២០១៥

 

​​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal