តម្លៃខ្លួន Messi , Hazard , Ronaldo និងកីឡាករល្បីៗផ្សេងទៀតសម្រាប់ឆ្នាំ២០១៥
- 2015-06-09 17:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃខ្លួន Messi , Hazard , Ronaldo និងកីឡាករល្បីៗផ្សេងទៀតសម្រាប់ឆ្នាំ២០១៥
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ CIES Football Observatory បានបង្ហាញពីតម្លៃខ្លួនកីឡាករល្បីៗលើលោកនេះ ខណៈដែលលេខមួយបានទៅលើ Lionel Messi លេខ២ Eden Hazard និងលេខ៣បានទៅលើ Cristiano Ronaldo ។
បញ្ជីតម្លៃខ្លួនកីឡាករនេះដែរ គឺគ្មានអ្វីប្លែកទេសម្រាប់ Messi ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺ Hazard របស់ Chelsea ដែលអាចមកឈរនៅលើ Ronaldo របស់ Real Madrid បាន។ ចំពោះរឿងនេះដែរ ប្រភពខាងលើបែរជាបកស្រាយថាមកពីខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះមានវ័យដល់ទៅ៣០ឆ្នាំទៅហើយ ខណៈដែលខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិកវិញទើបតែមានវ័យ២៤ឆ្នាំប៉ុណ្ណោះ។
ចង់ដឹងថាកីឡាករល្បីៗផ្សេងទៀតមានតម្លៃខ្លួនប៉ុន្មាន សូមមើលតារាងខាងក្រោមនេះ៖
|
ឈ្មោះកីឡាករ |
ក្រុម |
នៅកុងត្រាជាមួយក្រុមដល់ |
អាយុ |
តម្លៃខ្លួន(លានអឺរ៉ូ) |
|
Lionel Messi |
Barcelona |
២០១៨ |
២៧ |
២៥៥,៣-២៨០,៨ |
|
Eden Hazard |
Chelsea |
២០២០ |
២៤ |
១៣៥,៤-១៤៨,៩ |
|
Cristiano Ronaldo |
Real Madrid |
២០១៨ |
៣០ |
១១៣,៣-១២៤,៧ |
|
Neymar |
Barcelona |
២០១៨ |
២៣ |
៨៩,៦-៩៨,៥ |
|
Sergio Aguero |
Manchester City |
២០១៩ |
២៧ |
៧៨,២-៨៦ |
|
Raheem Sterling |
Liverpool |
២០១៧ |
២០ |
៧៣,៧-៨១ |
|
Paul Pogba |
Juventus |
២០១៩ |
២២ |
៧០,៣-៧៧,៣ |
|
Diego Costa |
Chelsea |
២០១៩ |
២៦ |
៦៩,៩-៧៦,៩ |
|
Alexis Sanchez |
Arsenal |
២០១៨ |
២៦ |
៦៧,៨-៧៤,៦ |
|
James Rodriguez |
Real Madrid |
២០២០ |
២៣ |
៦២.៥-៦៨,៨ |
|
Luis Saurez |
Barcelona |
២០១៩ |
២៨ |
៦០ - ៦៦ |
|
Antoine Griezmann |
Atletico Madrid |
២០២០ |
២៤ |
៥៩-៦៤,៩ |
|
Cesc Fabregas |
Chelsea |
២០១៩ |
២៨ |
៥៨,៧-៦៤,៥ |
|
Isco |
Real Madrid |
២០១៨ |
២៣ |
៥៧,២- ៦២,៩ |
|
Harry Kane |
Spurs |
២០២០ |
២១ |
៥៣,៥-៥៨,៩ |
|
Gareth Bale |
Real Madrid |
២០១៩ |
២៥ |
៥១,៣-៥៦,៤ |
|
Philippe Coutinho |
Liverpool |
២០២០ |
២២ |
៥០,៤ – ៥៥,៥ |
|
Thibaut Courtois |
Chelsea |
២០១៩ |
២៣ |
៥០,៣ – ៥៥,៣ |
|
Oscar |
Chelsea |
២០១៩ |
២៣ |
៤៧,៥-៥២,៣ |
|
Karim Benzema |
Real Madrid |
២០១៩ |
២៧ |
៤៤,៦-៤៩,១ |
សូមបញ្ជាក់ផងដែរថា តម្លៃខ្លួននេះគឺជាការស្រាវជ្រាវរបស់ទីភ្នាក់ងារមួយប៉ុណ្ណោះ ហើយប្រសិនបើក្លិបចង់លក់កីឡាករខាងលើនេះចេញវិញអាចមានតម្លៃថ្លៃឬថោកជាងនេះក៏ថាបាន៕
ចុចអាន៖Real Madrid គ្រងតំណែងជាក្លិបមានជាងគេ ៣ឆ្នាំជាប់គ្នា
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ 101greatgoals