Real Madrid គ្រងតំណែងជាក្លិបមានជាងគេ ៣ឆ្នាំជាប់គ្នា
- 2015-05-07 18:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid គ្រងតំណែងជាក្លិបមានជាងគេ ៣ឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
ក្លិបយក្សអេស្ប៉ាញ Real Madrid បានរក្សាតំណែងជាក្លិបមានជាងគេបំផុតលើលោក៣ឆ្នាំជាប់គ្នាហើយ បន្ទាប់ពី Forbes ចេញរបាយការណ៍មកថារដូវកាលនេះនៅតែ Real ដដែលជាអ្នករកចំណូលបានច្រើនជាងគេ និងមានប្រាក់រហូតដល់ទៅ២,១៣ពាន់លានផោន (ប្រហែល៣,២៤ពាន់លានដុល្លារអាមេរិក)។
ហេតុដែលធ្វើឱ្យ Real នៅតែជាប់ចំណាត់ថ្នាក់លេខ១នោះគឺក្នុងរដូវកាលថ្មីនេះដែរ អធិរាជសរកចំណូលរហូតដល់ទៅ៤៨៩លានផោន (ប្រហែល ៧៤៥លានដុល្លារអាមេរិក) ខណៈដែលគូប្រជែងលេខ២របស់គេ Barcelona វិញរកចំណូលសរុបបានតែ ៤៣១ លានផោន (៦៥៧លានដុល្លារអាមេរិក) ប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ចំណាត់ថ្នាក់លេខ៣គឺបានទៅលើក្រុមបិសាចក្រហម Manchester United មានទឹកប្រាក់សរុប ២,០៣ពាន់លានផោន (ប្រហែល៣,០៩ពាន់លានដុល្លារអាមេរិក) ព្រោះត្បិតតែមិនបានលេង Champions League មែន ប៉ុន្តែក្រុមនេះបានចុះកិច្ចព្រមព្រៀងជាមួយ Adidas ក្នុងរយៈពេល១០ឆ្នាំ និងមានទឹកប្រាក់រហូតដល់ទៅ៧២០លានផោនឯណោះ។
ខាងក្រោមនេះជាបញ្ជីឈ្មោះក្លិបដែលមានជាងគេបំផុតទាំង២០ដែល Forbes បានចាត់ថ្នាក់៖
|
ឈ្មោះក្លិប |
ចំនួនទឹកប្រាក់ |
ចំណូលរកបានក្នុង១ឆ្នាំ |
|
Real Madrid |
២,១៣ពាន់លានផោន |
៤៨៩លានផោន |
|
Barcelona |
២,០៧ពាន់លានផោន |
៤៣១លានផោន |
|
Manchester United |
២,០៣ពាន់លានផោន |
៤៦១លានផោន |
|
Bayern Munich |
១,៥៤ពាន់លានផោន |
៤៣៤លានផោន |
|
Manchester City |
៩០៥លានផោន |
៣៦៩លានផោន |
|
Chelsea |
៨៩៨លានផោន |
៣៤៥លានផោន |
|
Arsenal |
៨៥៩លានផោន |
៣២០លានផោន |
|
Liverpool |
៦៤៤លានផោន |
២៧២លានផោន |
|
Juventus |
៥៤៩លានផោន |
២៤៩លានផោន |
|
AC Milan |
៥០៨លានផោន |
២២២លានផោន |
|
Borussia Dortmund |
៤៥៩លានផោន |
២៣៣លានផោន |
|
Paris Saint-Germain |
៤១៦លានផោន |
៤២២លានផោន |
|
Tottenham |
៣៩៤លានផោន |
១៩២លានផោន |
|
Schalke |
៣៧៤លានផោន |
១៩០លានផោន |
|
Inter Milan |
២៨៨លានផោន |
១៤៦លានផោន |
|
Atletico Madrid |
២៨៦លានផោន |
១៥២លានផោន |
|
Napoli |
២៣២លានផោន |
១៤៧លានផោន |
|
Newcastle |
២២៩លានផោន |
១៣៨លានផោន |
|
West Ham |
២០៣លានផោន |
១២២លានផោន |
|
Galatasaray |
១៩៣លានផោន |
១៤៤លានផោន |
ចុចអាន៖ Ronaldo បរិច្ចាគប្រាក់ជិត៨លានដុល្លារដល់ប្រជាជនរងគ្រោះដោយរញ្ជួយដីនៅនេប៉ាល់
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail