ភូមិនេសាទដែលគេបោះបង់ចោលប្រែពណ៌បៃតងគួរឲ្យគយគន់
- 2015-06-10 17:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិនេសាទដែលគេបោះបង់ចោលប្រែពណ៌បៃតងគួរឲ្យគយគន់
ចន្លោះមិនឃើញ
អគារជាច្រើនក្បែរមាត់ទឹក ស្លឹកឈើសន្ធឹកព័ទ្ធជុំជិត ប្រែពណ៌បៃតងគួរឲ្យគយគន់ ប៉ុន្តែវាគ្រាន់តែជាភូមិនេសាទដែលគេបោះបង់ចោលប៉ុណ្ណោះ។ អ្នកថតរូបនៅក្រុង Nanning ប្រទេសចិន ឈ្មោះ Tang Yuhong គឺជាអ្នកផ្ដិតយករូបភាពដ៏ស្រស់ត្រកាលទាំងអស់នេះ យកមកបង្ហាញឲ្យគ្រប់គ្នាបានឃើញ។
ភូមិនេសាទបែបធម្មជាតិនេះ មានទីតាំងនៅលើប្រជុំកោះ Shengsi ក្នុងទន្លេយ៉ង់សេ។ គ្រប់អគារនៅលើកោះនេះ បានឡោមព័ទ្ធទៅដោយរុក្ខជាតិវល្លិ និងមានសភាពស្ងប់ស្ងាត់ជ្រងំ អមដោយភ្នំនៅជុំវិញ។ ទោះយ៉ាងណា មិនមានការបញ្ជាក់ពីមូលហេតុដែលនាំឲ្យគេបោះបង់ចោលដែនដីនេសាទនេះឡើយ៕
សូមទស្សនាកម្រងរូបភាពខាងក្រោម៖
ចុចអាន៖ ៧សន្លឹក បង្ហាញពីសម្រស់ថ្ងៃរះដ៏ស្រស់ត្រកាលលើកោះម៉ាល់ឌីវ
ដោយ៖ គង់ វិសាល ប្រភព៖ shanghaiist