សិស្ស​ AIS និង Limkokwing ឈ្នះ​ការ​ប្រកួត​​រចនា​រូបភាព​លើ​ទូរសព្ទ​

  • 2015-06-12 18:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​វាយតម្លៃ​ពី​គណៈកម្មការ និង​ការ​​ដាក់​ពិន្ទុ​ពី​ប្រិយមិត្ត​​តាម​ហ្វេសបុក និង តាម​ YouTube យុវសិស្ស ៣ រូប​ដែល​មកពី​សាលា AIS និង សាកល​វិទ្យាល័យ​ Limkokwing បាន​​ទទួល​ជយលាភី​​សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​ការ​រចនា​រូបភាព​លើ​ទូរសព្ទ​។​​

 

យុវជន ពៅ សុខុម

យុវជន សូ ឧត្តម

យុវជន លី សុផាពិសុទ្ធ

 

យុវជន​ ពៅ សុខុម​ ជា​សិស្ស​នៃ​អន្តរទ្វីប​អាមេរិក​កាំង​បាន​​ជាប់​ជយលាភី​លេខ ១ និង យុវជន​មក​ពី​សាកល​វិទ្យាល័យ Limkokwing សូ ឧត្ដម​ ទទួល​ជយលាភី​លេខ ២។ ចំណែក​យុវសិស្ស​​មួយ​រួប​ទៀត​មក​ពី​សាលា​ Limkokwing ដូច​គ្នា​​លោក លី សុផាពិសុទ្ធ ទទួល​បាន​​ជយលាភី​លេខ ៣។

 

កម្មវិធី​​រចនា​រូបភាព​លើ​ទូរសព្ទ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន LG តម្រូវ​ឲ្យ​អ្នក​ចូលរួម​បង្ហាញ​ពី​សមត្ថភាព​ការ​ឌីហ្សាញ​រូបភាព​ដ៏​ទាក់ទាញ​ជាង​គេ ដើម្បី​​ក្លាយ​ជា​ជយលាភី​​។

 

គោលការណ៍​​សម្រាប់​វាយ​តម្លៃ​សម្រាប់​​ជយលាភី​​​គឺ ៥០ ភាគរយ​ពី​គណៈកម្មការ​​ដោយ​មើល​លើ​​គំនិត​ច្នៃ​ប្រឌិត​​​ការ​រចនា​របស់​បេក្ខជន​ និង ៥០ ភាគរយ​ទៀត​សម្រេច​ទៅ​លើ​ការ​បោះ​ឆ្នោត​​លើ​ចំនួន Like ​របស់​ប្រិយមិត្ត​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook និង YouTube។

 

តាម​អ្នក​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ការ​​ប្រកួត​នេះ​ដំបូង​តម្រូវ​ឲ្យ​បេក្ខជន​ទាំង​អស់​​ត្រូវ​​រចនា​រូបភាព​នៅ​លើ​ក្រដាស​ បន្ទាប់​មក​ទើប​វាយតម្លៃ​រក​​ស្នាដៃ​​ដ៏​លេចធ្លោ​បំផុត​ដើម្បី​មក​ប្រកួត​​ប្រជែង​គ្នា​រចនា​នៅ​លើ​ទូរសព្ទ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចុង​ក្រោយ​​បេក្ខជន​​ចំនួន ៣ រូប​ បាន​ជាប់​ជា​ជយលាភី​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដោយ​ទទួល​បាន​ប្រាក់​ប័ណ្ណសរសើរ និង ទូរសព្ទ​ម្នាក់​មួយ​គ្រឿង​។

 

 

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី