តិចនិក​ធ្វើ​ឱ្យ​ប៉ា​ម៉ាក់​គេ​ស្រលាញ់​ ពេល​ទៅ​ជួប​លើក​ដំបូង

  • 2015-06-13 17:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដែល​ស្រលាញ់​នរណា​ម្នាក់ ក្រៅ​ពី​ធ្វើ​ឱ្យ​គេ​ស្រលាញ់​យើង​វិញ​ហើយ នៅ​មាន​បញ្ហា​ធំ​គួរ​សម​មួយ​ទៀត គឺ​ពេល​ទៅ​ជួប​ប៉ា​ម៉ាក់​គេ គួរ​ធ្វើ​ឫក​បែប​ណា​ទើប​ត្រូវ​ចិត្ត​លោក​ទាំង​ពីរ​ ហើយ​អាច​ឱ្យ​លោក​ស្រលាញ់​ ចាត់​ទុក​អ្នក​ដូច​ជា​កូន​ប្រសា​ភ្លាម​ៗ​តែ​ម្ដង។ បើ​អ្នក​កំពុង​ត្រៀម​ខ្លួន​ទៅ​ជួប​ប៉ា​ម៉ាក់​គេ​មែន សូម​មើល​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ​ ធានា​ថា​បាន​ផល​ល្អ​ជា​មិន​ខាន!

 

 

១. សិក្សា​ជា​មុន​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​គ្រួសារ​របស់​គេ​៖   វា​នឹង​ជា​ការ​ល្អ​ដែល​អ្នក​សាកសួរ​សង្សារ​របស់​អ្នក​ជា​មុន​នូវ​រឿង​មួយ​ចំនួន​ទាក់​ទង​នឹង​គ្រួសារ​គេ​ ដូច​ជា​ទម្លាប់​នៃ​ការ​ញ៉ាំ ការ​ស្លៀក​ពាក់ ការ​និយាយ​ស្ដី​ជា​ដើម​។ វា​អាច​នឹង​ជួយ​ឱ្យ​អ្នក​ត្រៀម​ខ្លួន​បាន​ល្អ​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​លោក​ទាំង​ពីរ​បាន​យ៉ាង​ងាយ​។     ២.ស្លៀក​ពាក់​ឱ្យ​បាន​សមរម្យ​៖   ពិត​ណាស់ មនុស្ស​ចាស់​ចាប់​អារម្មណ៍​មុន​គេ គឺ​សំលៀកបំពាក់​អ្នក​ដែល​កូន​គាត់​ស្រលាញ់​ហើយ​មក​ជួប​គាត់​លើក​ទី​មួយ​នេះ​។ សម្រាប់​មិត្ត​នារី យក​ល្អ​កុំ​ស្លៀក​ពាក់​បញ្ចេញ​គល់​ទ្រូង ឬ​គល់​ភ្លៅ ព្រោះ​វា​អាច​មើល​ទៅ​មិន​សូវ​សមរម្យ​សម្រាប់​ភ្នែក​ប៉ា​ម៉ាក់​គេ​។ ម្យ៉ាង​ទៀត អ្នក​អាច​វិភាគ​ទៅ​លើ​តំបន់​ដែល​គាត់​រស់​នៅ ថា​វា​ជា​ទីប្រជុំជន​ដែល​មាន​ជីវិត​ស៊ីវិល័យ​ច្រើន ឬ​ក៏​តំបន់​តាម​ខេត្ត​ជាដើម ដើម្បី​ងាយ​ស្រួល​រៀបចំ​ខ្លួន​។

 

  ៣. គោរព​ពេល​វេលា​៖   មិន​ថា​សម្រាប់​មនុស្ស​ចាស់ ឬ​ក្មេង​ទេ ការ​គោរព​ពេលវេលា​គឺ​ជា​តម្លៃ​មួយ​ដែល​អាច​ឱ្យ​គេ​ឃើញ​ថា​ អ្នក​ជា​មនុស្ស​មាន​ការ​រៀបចំ​បាន​ល្អ និង​ទៀងទាត់​។ ការ​ដែល​មក​យឺត​ គឺ​ជា​អាកប្បកិរិយា​មិន​ល្អ​មួយ​ដែល​មនុស្ស​ចាស់​មិន​ចូលចិត្ត​ខ្លាំង​បំផុត​។ ចំណែក​ការ​មក​ដល់​លឿន​ពេក ក៏​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ដែរ ព្រោះ​ពួក​គាត់​ប្រហែល​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ទទួល​អ្នក​រួច​នៅ​ឡើយ​។     ៤. មាន​អំណោយ​ខ្លះ​ទៅ​ជាមួយ​៖   មិន​មែន​មាន​ន័យ​ថា ម៉ាក់ប៉ា​គេ​ចង់​បាន​អំណោយ​ពី​អ្នក​នោះ​ទេ តែ​វា​ជា​សុជីវធម៌​មួយ​សម្រាប់​មនុស្ស​ជួប​គ្នា​ដំបូង​។​ អ្នក​អាច​សួរ​មិត្ត​ប្រុស​របស់​អ្នក​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​លោក​ទាំង​ពីរ ដើម្បី​ងាយ​ស្រួល​ទិញ​កាដូ​ជូន​លោក​។     ៥. បង្ហាញ​ទឹក​មុខ​រួសរាយ​៖   វា​ជា​ចំណុច​ទាក់ទាញ​មួយ​ដែរ​ដែល​អ្នក​ចេះ​រៀបចំ​ទឹក​មុខ​បាន​ល្អ​ ទោះ​បី​អ្នក​មិន​ពេញ​ចិត្ត​ក្នុង​ការ​ណាត់​ជួប​លើក​នេះ​ក៏​ដោយ​។ វា​បង្ហាញ​មួយ​ផ្នែក​ថា​ អ្នក​នឹង​រីករាយ​ក្នុង​ការ​ចូល​មក​រស់​នៅ​ក្នុង​គ្រួសារ​របស់​គេ ដោយ​មិន​រើស​អើង ឬ​ប្រកាន់​អ្វី​។ អ្នក​អាច​ចាប់​ផ្ដើម​ការ​សន្ទនា​ជាមួយ​លោក​មុន​ តែ​មិន​គួរ​និយាយ​ច្រើន​ពេក​ឡើយ​។

 

  ៦. ពេញ​ចិត្ត​នឹង​ជួយ​ការងារ​មួយ​ចំនួន​៖   បើ​អ្នក​ត្រូវ​បាន​អញ្ជើញ​មក​ជួប​នៅ​ផ្ទះ គ្មាន​អ្វី​ក្រៅ​ពី​នេះ​ឡើយ​ដែល​អាច​ទាក់​ចិត្ត​ប៉ា​ម៉ាក់​គេ ដែល​មិត្ត​ស្រី​កូន​ប្រុស​គាត់​ចេះ​មក​ជួយ​រៀប​ចំ​ម្ហូប​ រើ​ចាន និង​ជួយ​លាង​ទុក​ដាក់​នោះ​។ ព្រោះ​នេះ​ជា​ការ​ណាត់​ជួប​លើក​ដំបូង លោក​ច្បាស់​ជា​មិន​ឱ្យ​អ្នក​ធ្វើ​ការ​ងារ​ទាំង​នេះ​ទេ តែ​វា​បង្ហាញ​ឱ្យ​គាត់​ឃើញ​ថា អ្នក​ជា​នារី​ដែល​ចំណាប់​ចំនួន​ខាង​ការងារ​ជា​ស្រី​៕​

  ចុះ​មិត្ត​នារី​ផ្សេង​ទៀត មាន​អ្វី​ចង់​ចែក​រំលែក​ក្រៅ​ពី​ចំណុច​ខាង​លើ​ដែរ​ឬ​ទេ​?

 

ទង្វើ​៦យ៉ាង​បង្ហាញ​ថា មិត្ត​ប្រុស​អ្នក​ចេញ​ក្រឡា​បោក​តាំង​ពី​ដំបូង   ដោយ​៖ សុគន្ធី​ ប្រភព៖ lovepanky

អត្ថបទពេញនិយម