ទង្វើ​៦យ៉ាង​បង្ហាញ​ថា មិត្ត​ប្រុស​អ្នក​ចេញ​ក្រឡា​បោក​តាំង​ពី​ដំបូង

  • 2015-05-13 19:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ស្រលាញ់​គ្នា​អ្វី​ៗ​ក៏​ល្អ អ្វី​ៗ​ក៏​ផ្អែម​ដែរ​។ ប៉ុន្តែ​មាន​នារី​ជា​ច្រើន​មក​ហើយ​ដែល​ត្រូវ​ចាញ់​បោក​មិត្ត​ប្រុស​ព្រោះ​តែ​ទង្វើ​លាក់​ពុត​របស់​គេ ហើយ​តែង​តែ​លាក់​បាំង​ធ្វើ​ដូច​ជា​ស្រលាញ់​នាង​ណាស់​អ៊ីចឹង​។ មិត្ត​នារី ពេល​នេះ​អ្នក​អាច​មក​ពិនិត្យ​សកម្មភាព​របស់​មិត្ត​ប្រុស​អ្នក​ផ្ទៀងផ្ទាត់​នឹង​ចំណុច​ខាង​ក្រោម ដើម្បី​ឱ្យ​ដឹង​ថា​គេ​ជា​មនុស្ស​បោក​ប្រាស់​ឬ​ក៏​អត់​។

 

 

១. គេ​តែង​លាក់​បាំង​អ្នក ជាពិសេស​មិន​ឱ្យ​អ្នក​មើល​ទូរសព្ទ​របស់​គេ​៖

បើ​មនុស្ស​ស្រលាញ់​គ្នា គឺ​ពិត​ណាស់​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​គ្នា​ឡើយ​។ ពួក​គេ​នឹង​បើក​ចំហ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ដូចនេះ​បើ​មិត្ត​ប្រុស​របស់​អ្នក សូម្បី​តែ​ទូរសព្ទ​ក៏​ដាក់​ Silent រាល់​ពេល​នៅ​ក្បែរ​អ្នក ឬ​ពេល​មាន​គេ​តេ​មក មិន​ហ៊ាន​លើក​នៅ​មុខ​អ្នក ឬ​មិន​ឱ្យ​អ្នក​កាន់​ទូរសព្ទ​គេ​នោះ ច្បាស់​ជា​មិន​មែន​ជា​មនុស្ស​ត្រង់​នឹង​អ្នក​ទេ​។

  ២. គេ​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នក​ផ្អែម​ល្ហែម​នៅ​មុខ​គេ​ឯង​៖

បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក​ស្មោះ​មែន គេ​នឹង​មិន​ខ្លាច​ហៅ​អ្នក​ក្នុង​ភាសា​ផ្អែម​ល្ហែម​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ទេ ព្រោះ​មនុស្ស​ប្រុស​ពេល​មាន​ស្នេហា​តែង​តែ​ចង់​បង្ហាញ​ឱ្យ​គេ​ឯង​ដឹង​។ តែ​បើ​គេ​មិន​ហ៊ាន​ហៅ​អ្នក​ថា​ អូន​ ឬ​ស្និទ្ធស្នាល​នឹង​អ្នក​នៅ​ទី​សាធារណៈ​ផង បាន​ន័យ​ថា​គេ​ខ្លាច​មាន​អ្នក​ដឹង​រឿង​គេ​ហើយ​យក​ទៅ​ប្រាប់​នារី​ណា​ផ្សេង​ក៏​មិន​ដឹង​។  

 

៣. គេ​មិន​ដែល​នាំ​អ្នក​ទៅ​ជួប​ពួក​ម៉ាក​គេ​៖ ថា​ទៅ​ជួប​ក្រុម​គ្រួសារ​​​ចុះ​ដែល​ត្រូវ​ការ​ពេល​វេលា​យល់​ចិត្ត​គ្នា​យូរ​ សឹម​ណែនាំ​ឱ្យ​ស្គាល់​ចាស់​ៗ តែ​បើ​សូម្បី​តែ​មិត្តភ័ក្ដិ​របស់​គេ ក៏​អ្នក​មិន​ដែល​មាន​ឱកាស​បាន​ជួប​ផង តើ​ពាក្យ​ស្រលាញ់​ដែល​គេ​តែង​និយាយ​អាច​ចាត់​ទុក​ជា​ការពិត​បាន​ឬ​អត់​?  

៤. គេ​មិន​សូវ​យល់​ពី​អារម្មណ៍​របស់​អ្នក​៖ គេ​តែង​តែ​ធ្វើ​ឱ្យ​អ្នក​ខឹង​ដោយ​សារ​ការ​និយាយ​កុហក ឬ​ភ្លេច​ថ្ងៃ​សំខាន់​ជា​ដើម។ ជំនួស​មក​វិញ​ គេ​បាន​ត្រឹម​និយាយ​ពាក្យ​ថា​សុំទោស ហើយ​មក​លួងលោម​អ្នក​ឱ្យ​ទន់​ចិត្ត​ និង​អត់​ឱន​ឱ្យ​គេ តែ​លើក​ក្រោយ​គេ​នៅ​តែ​ធ្វើ​បែប​នោះ​ទៀត​។  

៥. គេ​ច្រើន​តែ​ទទួល​អ្វី​ពី​អ្នក ជាជាង​ធ្វើ​អ្វី​មួយ​ដើម្បី​អ្នក​៖ ជា​ធម្មតា​ មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ស្មោះ​តែង​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​អ្នក​សប្បាយ​ចិត្ត តែ​បុរស​ប្រភេទ​នេះ​វិញ​តែង​តែ​ទាមទារ​អ្វី​ពី​អ្នក ឬ​ធ្វើ​ខ្លួន​គួរ​ឱ្យ​អាណិត​នៅ​ចំពោះ​មុខ​អ្នក​ដើម្បី​បាន​អ្វី​ម្យ៉ាង​ពី​អ្នក​ទៅ​វិញ​។  

៦. គេ​ព្យាយាម​លួង​លោម​អ្នក​ឱ្យ​នៅ​កន្លែង​ស្ងាត់​ៗ​តែ​ពីរ​នាក់​៖ គេ​តែង​លួង​លោម​អ្នក​ ឬ​នាំ​អ្នក​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ធ្វើ​អ្វី​ផ្ដេសផ្ដាស​លើ​អ្នក​។ សម្រាប់​មនុស្ស​ប្រុស​ប្រភេទ​បោក​ប្រាស់​បែប​នេះ បើ​គេ​បាន​ខ្លួន​ប្រាណ​អ្នក​ហើយ គេ​នឹង​មិន​ចោល​អ្នក​ទេ តែ​គេ​មិន​បាន​ចាត់​ទុក​អ្នក​ដូច​របស់​មាន​តម្លៃ​ទៀត​ទេ គេ​គ្រាន់​តែ​ទុក​អ្នក​ដើម្បី​កំដរ​អារម្មណ៍​របស់​គេ​ប៉ុណ្ណោះ​។ ​   តើ​មាន​សុភាព​នារី​ណា​ដែល​ធ្លាប់​ជួប​បុរស​ដូច​ចំណុច​ទាំង៦​ខាង​លើ​នេះ​ឬ​អត់​? បើ​មែន​ គេ​ប្រហែល​មិន​មែន​ជា​បុរស​ល្អ​សម្រាប់​អនាគត​អ្នក​ទេ​!

 

៧​ចំណុច​បង្ហាញ​ថា មិត្ត​របស់​អ្នក​កំពុងលួច​ស្រលាញ់​​អ្នក​

  ប្រែ​សម្រួល៖ ​សុគន្ធី ប្រភព​៖ likelovequote

អត្ថបទថ្មី