ជម្រុះ Euro៖ Rooney ស៊ុត​ចុង​ម៉ោង​ឲ្យ​អង់គ្លេស​បន្ត​កំណត់ត្រា​ឈ្នះ​រហូត

  • 2015-06-15 14:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម Wayne Rooney បាន​ស៊ុត​បញ្ចូល​ទី​នៅ​៤នាទី​ចុង​ក្រោយ ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ឈ្នះ ស្លូវើនៀ ៣-២ យប់​មិញ​នេះ ដើម្បី​បន្ត​កំណត់ត្រា​ឈ្នះ​រហូត​ក្នុង​វគ្គ​ជម្រុះ Euro ២០១៦។

 

 

ក្រុម​ម្ចាស់​ផ្ទះ​ស្លូវើនៀ បាន​នាំ​មុខ​មុន​នៅ​នាទី​៣៧ នៃ​តង់​ទី១ ដោយ​កីឡាករ Milivoje Novakovic ប៉ុន្តែ​ឈាន​ចូល​តង់​ទី​២ Jack Wilshere បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​ក្នុងនាទី​៥៧ និង​៧៤ ដើម្បី​ឲ្យ​អង់គ្លេស​នាំ​មុខ​វិញ​ម្ដង។ សល់​តែ​ប្រមាណ​៦នាទី​ចប់​ការ​ប្រកួត Nejc Pecnik បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ហ៊ោ​កញ្ជ្រៀវ​ជា​ថ្មី ដោយ​បាន​ស៊ុត​គ្រាប់​តាម​ស្មើ។

 

យ៉ាង​ណា​ក្ដី អង់គ្លេស​មិន​បាន​របូត​កំណត់ត្រា​ដែល​មិន​ធ្លាប់ចាញ់ ឬ​ស្មើ​ក្នុង​វគ្គ​ជម្រុះ​ពូល E នោះ​ឡើយ ក្រោយ​ពី​ប្រធាន​ក្រុម​ Rooney អាច​ស៊ុត​គ្រាប់​ជ័យជម្នះ​បាន​សម្រេច​នៅ​នាទី​៨៦។

 

 

មួយ​គ្រាប់​នេះ ក៏​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ តាម​ស្មើ​​ Gary Lineker ក្នុង​បញ្ជី​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ (៤៨គ្រាប់) នៅ​ចាញ់​តែ​ម្ចាស់​កំណត់ត្រា Sir Bobby Charlton តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

 

លទ្ធផល​ជម្រុះ Euro ទាំង​អស់​កាល​ពី​យប់​មិញ៖​​​

 

 

 

 

 

 

 

 

ដោយ៖ សុវត្ថិ

អត្ថបទថ្មី