Van Persie៖​ ខ្ញុំ​មិន​បារម្ភ​​រឿង​អនាគត​​ នៅ​ Man Utd ទេ

  • 2015-06-15 16:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់ Robin van Persie បាន​លើក​ឡើង​ថា ខ្លួន​គ្មាន​បំណង​ចង់​ចាក​ចេញ​ពី​ ​ក្លិប​ Manchester United ​នៅ​រដូវ​ក្ដៅ​នេះ​ឡើយ​ និង​​ជឿ​ថា​ខ្លួន​នឹង​អាច​បន្ត​​លេង​បាន​កម្រិត​កំពូល​ឲ្យ​ក្រុម​​​៣​ទៅ​៤​ឆ្នាំ​ទៀត។

 

 

​​​Van Persie ​​នៅ​ជាប់​កុងត្រា​​​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​កិច្ចសន្យា​នៅ​ Old Trafford ​របស់​គេ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ​ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ នៅ​តែ​ជឿ​ថា​ខ្លួន​ពិត​ជា​នៅ​មាន​សមត្ថភាព​ ជួយ​ឲ្យ​ក្រុម​រីក​ចម្រើន​បាន។

 

អតីត​កីឡាករ​ក្រុម​ Arsenal រូប​នេះ​ បាន​និយាយ​ថា៖ "តើ​ខ្ញុំ​បារម្ភ? ប្រាកដ​ណាស់​ ខ្ញុំ​អត់​បារម្ភ​ទេ។ ខ្ញុំ​នៅ​ជាប់​កុងត្រា​ដល់​ឆ្នាំ​២០១៦។ ចូល​ដល់​ខែ​សីហា ខ្ញុំ​នឹង​មាន​វ័យ​៣២​ឆ្នាំ ប៉ុន្តែ​នៅ​មាន​មហិច្ឆតា​លេង​៨​ឆ្នាំ​ទៀត។ ការ​លេង​​ជា​ជម្រើស​ដំបូង ពិត​ជា​សំខាន់​ណាស់​ សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ប្រហែល​ជា​អាច​ទម្លាក់​កម្រិត​លេង​នៅ​វ័យ​៣៦ ឬ​៣៧ ប៉ុន្តែ​មិន​មែន​ឥឡូវ​ឡើយ"។

 

 

​​Van Persie​ បាន​ផ្ទេរ​ពី​កាំភ្លើង​ធំ ទៅ​កាន់​បិសាច​ក្រហម កាល​ឆ្នាំ​២០១២ ក្នុង​តម្លៃ​២២,៥​លាន​ផោន​ (ជិត​៣៥​លាន​ដុល្លារ) កាល​លោក​ Sir Alex នៅ​ដឹក​នាំ។ រយៈពេល​៣​រដូវ​កាល​នៅ Old Traffod ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ស៊ុត​ឲ្យ​ Man Utd ​បាន​៥៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ១០៥​ប្រកួត៕

 

-ចុចអាន៖ Van Persie ​ថា​ Man Utd ត្រូវ​ចាយ​២០០​លាន​ផោន​​ទៀត​ ដើម្បី​​លើក​ពាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទថ្មី