តិចនិក​​កែ​ទម្លាប់​​​​ឲ្យ​​​​ក្រោក​​ពី​​ព្រឹក​​ព្រលឹម​​​បាន​រាល់​ថ្ងៃ​

  • 2015-06-16 14:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​មាន​​ផ្ទះ​ឆ្ងាយ​ពី​សាលា​ ឬ​កន្លែង​ធ្វើ​ការ​ តែង​ចង់​ឲ្យ​ខ្លួន​ទម្លាប់​ក្រោក​ពី​ព្រលឹម​ដើម្បី​ទៅ​រៀន ​ឬ​ក៏​ទៅ​ធ្វើ​ការ​ឲ្យ​ទាន់​ម៉ោង ឬ​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​បាន​សម្រេច។ មាន​វិធី​មួយ​ចំនួន​ ធ្វើ​ឲ្យ​អ្នក​ក្រោក​ពី​ព្រលឹម​​ដោយ​ខ្លួន​ឯង​ និង​​ទៀង​ទាត់​ក៏​ថា​បាន។ សាក​ល្បង​វិធី​ខាង​​ក្រោម​ល​មើល៍៖

 

១. កែ​ទម្លាប់​​មុន​ពេល​ចូល​គេង​បន្តិច​ម្ដង​ៗ ចូល​គេង​មុន​១៥​នាទី​នៃ​ទម្លាប់​​គេង​ធម្មតា ​រួច​ដាក់​ម៉ោង​រោទ៍​១៥​នាទី​មុន​ភ្លឺ​ជា​រៀង​រាល់​ថ្ងៃ។ ធ្វើ​បែប​នេះ​បន្តិច​ម្ដង​ៗ​អាច​ឲ្យ​អ្នក​កែ​ទម្លាប់​គេង​ស្ពឹក ​និង​ក្រោក​ពី​ព្រលឹម​បាន​រហ័ស។

 

 

២. លៃ​ពេល​គេង​ឲ្យ​គ្រប់គ្រាន់​​​​​ គេង​ឲ្យ​បាន​ឆ្អែត​គ្រប់គ្រាន់​ក៏​ជា​កត្តា​មួយ​ដែល​ជួយ​ឲ្យ​ឆាប់​ភ្ញាក់​ពី​ព្រលឹម​បាន។ នៅ​វ័យ​ជំទង់​ គឺ​តម្រូវ​ឲ្យ​គេង​ពី​៧​ទៅ​៩​ម៉ោង​ ដូច​នេះ​បើ​​ចង់​ក្រោក​ពី​ម៉ោង​៦​ព្រឹក​ គួរ​លៃ​ពេល​ចូល​គេង​យ៉ាង​ណា​ឲ្យ​កុំ​ឲ្យ​លើស​ពី​ម៉ោង​១០​យប់​ ពោល​គឺ​ជួយ​ឲ្យ​ឆាប់​ក្រោក​ពី​ព្រលឹម​បាន។

 

៣. រៀប​ចំ​កន្លែង​គេង​ឲ្យ​ស្អាត​​

កន្លែង​គេង​ស្អាត​​ក៏​ជា​ផ្នែក​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​ក្រោក​ពី​ព្រលឹម​បាន​យ៉ាង​ស្រស់​ស្រាយ។ រៀប​ចំ​កន្លែង​គេង​ឲ្យ​ស្អាត​ មាន​ផា​សុខ​ភាព​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​ និង​ឆាប់​ភ្ញាក់​ពី​ព្រលឹម។

 

៤. កំណត់​ម៉ោង​នាឡិការោទ៍​ដោយ​ឆ្លាត​វៃ

កំណត់​​ម៉ោង​នាឡិកា​រោទ៍ ​រួច​ដាក់​ឲ្យ​ឆ្ងាយ​ពី​កន្លែង​គេង​​​បន្តិច​ បែប​នេះ​​​ត្រូវ​ក្រោក​​​​ទៅ​ចុច​បិទ​សំឡេង​​រោទ៍​ និង​ធ្វើ​ឲ្យ​អ្នក​ស៊ាំ​ និង​ការ​​ងើប​ពី​ព្រលឹម។

 

 

​​​​​​៥. រំលឹក​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​ព្រលឹម

រំលឹក​ពី​អ្វី​ដែល​ចាំបាច់​ធ្វើ​​ ឬ​អ្វី​ជំរុញ​ឲ្យ​ឆាប់​ក្រោក​ពី​ព្រលឹម​ ដូច​ជា​ "ខ្ញុំ​ត្រូវ​ហាត់​ប្រាណ" “ខ្ញុំ​ត្រូវ​មើល​មេរៀន​" ជា​ដើម។

 

៦. គេង​ថ្ងៃ​មួយ​ស្របក់​ ​ ចំណាយ​ពេល​ពី​២០​ទៅ​៣០​នាទី​គេង​នៅ​ពេល​ថ្ងៃ​មួយ​ស្របក់​ ជួយ​ឲ្យ​ឆាប់​ក្រោក​ពី​ព្រលឹម​ដោយ​ពុំ​​អស់​កម្លាំង។

 

៧. ញ៉ាំ​ទឹក​ឬ​ភេសជ្ជៈ​ក្រោយ​ពេល​ភ្ញាក់​​​​​ ក្រោយ​ពេល​ភ្ញាក់​ពី​ព្រលឹម​ គួរ​ញ៉ាំ​​ទឹក​ត្រជាក់​​មួយ​កែវ​ ឬ​ទឹក​ក្រូច​ឆ្មារ​ ដើម្បី​ឲ្យ​ស្វាង​ពី​គេង​ ឆាប់​ក្រោក​ និង​មាន​អារម្មណ៍​ស្រស់​ថ្លា៕

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ ideadigezt

អត្ថបទពេញនិយម
អត្ថបទថ្មី