ពីរយ៉ាងដែលអ្នកចង់ដឹងរឿងគេនិយមធ្វើលើទូរសព្ទនិងហ្វេសប៊ុកអ្នកដទៃ
- 2015-06-16 16:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរយ៉ាងដែលអ្នកចង់ដឹងរឿងគេនិយមធ្វើលើទូរសព្ទនិងហ្វេសប៊ុកអ្នកដទៃ
ចន្លោះមិនឃើញ
ទូរស័ព្ទនិងហ្វេសប៊ុកជាមធ្យោបាយដ៏ពេញនិយមសម្រាប់ធ្វើការទំនាក់ទំនងគ្នា។ ដូច្នេះអាថ៌កំបាំងនិងកិច្ចការដែលអ្នកចេះដឹងរឿងគេចង់ដឹងបំផុតនោះគឺមានពីរយ៉ាង។ ចង់ដឹងថាមានអ្វីខ្លះ សូមអានទាំងអស់គ្នា៖
១. រូបថត
មិនថា Smart Phone ឬក៏ហ្វេសប៊ុកគេមិនរំលងឡើយបើសិនជាគេបានឱកាសប្រើទូរសព្ទឬគណនីហ្វេសប៊ុករបស់អ្នក រឿងទីមួយដែលគេសំដៅនឹងឆែកឆេរគឺ រូបថតនេះហើយ។ « ខ្ញុំចូលចិត្តមើលរូបគេព្រោះចង់ដឹងថាគេថត style យ៉ាងម៉េច! ជាមួយអ្នកណាខ្លះ មានលាក់រូបអីក្នុងហ្នឹងខ្លះ! គេស្អាតខុសគ្នាយ៉ាងម៉េចខ្លះ រវាងក្នុងនិងក្រៅរូបថត ចង់ដឹងថាគេលួចដើរលេងនៅណាខ្លះ និយាយរួម យើងអាចដឹងច្រើនតាមរយៈរូបថតរបស់គេ!» ពេជ្រតានិស្សិតនៅសាកលវិទ្យាល័យកម្ពុជាបានប្រាប់។ ដូច្នេះរូបណាដែលអ្នកគិតថាជារឿងសម្ងាត់ គួរតែដាក់លេខកូដ ចៀសវាងអ្នកផ្សេងដែលខ្ចីទូរសព្ទអ្នកប្រើ ហើយឆ្លៀតចង់ដឹងរឿងរបស់អ្នក។
២. ប្រអប់សារ
រឿងមិនគួររំលងទីពីរដែលអ្នកចង់ដឹងរឿងគេនិយមធ្វើនោះគឺ ឆែកឆេរប្រអប់សារ។ ទោះមិនមែនជាអ្វីនឹងគ្នាក៏ដោយ តែប្រអប់សារគឺជាគោលដៅសំខាន់មួយទៀត។ គេមិនលើកលែងឡើយបើទោះជាអ្នកប្រើ អិនចុចពិលក៏ដោយ។ «មិនថាសង្សារខ្ញុំ មិនថាមិត្តភ័ក្ដិ មិនថាបងប្អូន! តែប្រហែសខ្ញុំចូលមើលខ្ទេច តិចទៅលួចទាក់ទងអ្នកផ្សេងអី ហើយភ្លេចលុបគឺចប់ហើយ!» នីតា សិស្សនៃវិទ្យាស្ថានព្រះកុសុមៈបានប្រាប់ឱ្យដឹង។ «ខ្ញុំដូចតែគេដែរទេ! តែម្ចាស់ទូរសព្ទគេភ្លេចខ្លួន ខ្ញុំចូលអានសារគេហើយដល់ពេលគេមកវិញចុចចេញមិនចង់ទាន់! (សើច)» លីសា សិស្សនៃវិទ្យាល័យភ្នំពេញថ្មីបានប្រាប់ឱ្យដឹង។
ទោះជាយ៉ាងណាក៏ដោយ យុវជន លី ហេង ជាសិស្សនៃវិទ្យាស្ថានប៊ែលធីបានឱ្យប្រាប់ថា «ម៉ោពីមានអ្នកចង់ដឹងរឿងគេអញ្ចឹងទើបម្នាក់ៗគេចូលចិត្តដាក់ password ! ហើយតាំងថាគេមានរឿងលាក់បាំង តែការពិតមកពីពួកគាត់រកនឹករពឹសដៃពេកទើបគេធ្វើអញ្ចឹង»។ ក្រោយពីអានរួច តើប្រិយមិត្តមានឆែកឆេររូបនិងសាររបស់គេដែរឬទេ? បើឆែកមែនប្រិយមិត្តចង់ដឹងរឿងគេមិនធម្មតាឡើយ!!
ចុចអាន៖ យុវវ័យចេះតែធ្វើការយកលុយចាយ ចុះចេះសន្សំហើយឬនៅ?
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង