កូនក្រមុំស្ទើរស្រក់ទឹកភ្នែកថ្ងៃរៀបការដោយសារកូនកំលោះស្រវឹងខ្លាំង
- 2015-06-16 16:13:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្រមុំស្ទើរស្រក់ទឹកភ្នែកថ្ងៃរៀបការដោយសារកូនកំលោះស្រវឹងខ្លាំង
ចន្លោះមិនឃើញ
ថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលជាពេលវេលាមានន័យបំផុតក្នុងជីវិត បានធ្វើឲ្យនារីមួយចំនួនរំភើប រំជួលចិត្ត និកគិតច្រើនរហូតស្រក់ទឹកភ្នែកទប់មិនជាប់។ យ៉ាងណាមិញ នារីម្នាក់នេះបែរជាស្ទើរស្រក់ទឹកភ្នែក ដោយសារកូនកំលោះស្រវឹង ធ្វើឲ្យខ្មាសគេក្នុងថ្ងៃមង្គលទៅវិញ។
កូនក្រមុំមួយរូប បានបញ្ចប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនដោយកែវភ្នែករលីងរលោង បន្ទាប់ពីកំលោះសប្បាយភ្លេចខ្លួន ផឹកស្រាច្រើនពេករហូតបញ្ចេញសកម្មភាពគួរឲ្យខ្មាសអៀនជាច្រើនមុខភ្ញៀវកិត្តិយស។ វីដេអូបង្ហាញពីសកម្មភាពកូនកំលោះ ត្រូវបានបង្ហោះឡើងលើ Youtube ដោយគណនីឈ្មោះ Lussy Dan និងមានអ្នកបើកមើលជិត ១លានដងទៅហើយ។
កូនក្រមុំបានអង្គុយលើកៅអីនៅចំកណ្ដាលបន្ទប់ ដោយមានគ្រួសារ និងមិត្តភ័ក្ដិអមជុំវិញ ព្រមទាំងកូនកំលោះដែលស្រវឹងជោកខ្លួននៅពីមុខ បញ្ចេញសកម្មភាពច្រងេងច្រងាងអស់រយៈពេលជាង ៥នាទី។ កួនកំលោះបានរាំ និងដួលទៅលើកូនក្រមុំដោយសារអំណាចជាតិស្រវឹង ទប់ខ្លួនមិនជាប់។
ចំណែកការប្រើមាត់ខាំទាញខ្សែចងស្រោមជើងកូនក្រមុំតាមប្រពៃណី ក៏ធ្វើមិនបានស្រួលដូចកូនកំលោះដទៃ ហើយថែមទាំងបញ្ចេញសកម្មភាពមិនសមរម្យទៀត។ ដោយសារនៅទ្រាំមើលមិនបាន ភ្ញៀវកិត្តិយស ព្រមទាំងអ្នកកំដរ បានទាញកូនកំលោះចេញ ចំណែកកូនក្រមុំក្រោកពីកៅអីដោយការខ្មាសអៀន...។
សូមទស្សនាវីដេអូ៖
ចុចអាន៖ បើឪពុកធ្វើបែបនេះ កូនក្រមុំណាមិនស្រក់ទឹកភ្នែក
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail