គង់ ចាន់​ស្រីមុំ ចង់​បាន​កូន​២ តែ គឹម សីហា ចង់​បាន​ដល់ ៤

  • 2015-06-16 17:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​យូរ​អង្វែង គង់ ចាន់​ស្រីមុំ និង គឹម សីហា ដែល​បាន​ស្រឡាញ់​គ្នា​តាំង​ពី​ឆ្នាំ ២០០៨ នោះ បាន​បង្ហើប​​ពី​រឿង​មាន​បុត្រ​ក្រោយ​រៀបការ ក្នុង​នោះ ស្រី​មុំ ចង់​បាន​តែ​២​ទេ ស្រី​ក៏​បាន​ប្រុស​ក៏​បាន ប៉ុន្តែ​ភាគី​ខាង​ប្រុស​ឯណោះ ចង់​បាន​ដល់​ទៅ ៤​នាក់​ឯណោះ។  

  ពួក​គេ​ទាំង​ពីរ​បង្ហើប​ដូច្នេះ ក្នុង​កម្មវិធី "ម៉ាអេម" ដែល​មាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MyTV យប់​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ៧:៣០នាទី​យប់ និង​បាន​បន្ថែម​ថា ពួក​គេ​កំពុង​រៀប​គម្រោង​រៀប​ការ​ឆាប់​ៗ​នេះ​ដែរ។ ដូច្នេះ​ហើយ ពួក​គេ​ចង់​បាន​កូន គឺ​ស្រី​មុំ ចង់​បាន២ តែ​សីហា ប្រាប់​ថា​ចង់​បាន​ដល់​៤​ឯណោះ។

 

ស្រី​មុំ​ថ្លែង​ថា "សម្រាប់​ខ្ញុំ ចង់​បាន​២​ស្រី​ក៏​បាន​ប្រុស​ក៏​បាន​ស្រឡាញ់​ដូច​គ្នា តែ​ធម្មតា​យើង​ជា​ស្រី​ក៏​ស្រឡាញ់​កូន​ស្រី​ជាង​ហើយ!”។ "អត់​ទេ សម្រាប់​ខ្ញុំ​ចង់​បាន​៤ ប្រុស​១ ស្រី​៣ គឺ​ប្រុស​បង​គេ ទុក Take Care ប្អូន​ៗ​ស្រី"។ សីហា ថ្លែង។

 

ក្រៅ​ពី​បញ្ហា​ខាង​លើ គូស្នេហ៍​ទាំង​ពីរ​នៅ​បាន​អធិប្បាយ​ជា​ច្រើន​ពាក់​ព័ន្ធ​ចំណង​ដែល​បាន​ចង​ក្រង​ជាមួយ​គ្នា​ជិត​១០​ឆ្នាំ​នេះ ក្នុង​នោះ ពួក​គេ​បង្ហើប​ថា ពេល​ខ្លះ​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា​ទៀត​ផង។

 

ចង់​ដឹង តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

 

 

អត្ថបទ៖ ទារិកា