វិធី​ងាយ​ៗ​ ការពារ​ខ្លួន​កុំ​ឲ្យ​ឈឺ​ផ្ដាសាយ​​ក្នុង​រដូវ​ភ្លៀង

  • 2015-06-17 14:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ នៅ​​រដូវ​ភ្លៀង​​​ អាកាស​ធាតុ​ប្រែ​ប្រួល​ក្ដៅ​​ត្រជាក់​​ខុស​ពី​ធម្មតា​ ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​កើតជំងឺ​ផ្សេងៗ​​ ជា​ពិសេស​គ្រុន​ផ្ដាសាយ។ យ៉ាង​ណា​ក្តី​ក៏​មាន​វិធី​សាមញ្ញ​​ងាយ​ៗ​មួយ​ចំនួន​ដែល​ជួយ​ការពារ​ខ្លួន​កុំ​ឲ្យ​ឈឺ​នៅ​រដូវ​ភ្លៀង​នេះ៖

 

 

១. ហាត់​ប្រាណ​ជា​ប្រចាំ

ហាត់​ប្រាណ​ជា​ប្រចាំ​ ជួយ​ដល់​រាងកាយ​ឲ្យ​ធន់​នឹង​ជំងឺ។ ចំណាយ​ពេល​៣០​នាទី​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​ដល់​សុខភាព​ផង​និង​ជួយ​​ការពារ​មិន​ឲ្យ​ងាយ​ឈឺ​ក្នុង​រដូវ​ភ្លៀង​នេះ​ផង។

 

២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ល្មម​ ជា​វិធី​មួយ​ដែល​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ​និង​ជួយ​​ការពារ​មិន​ឲ្យ​ឆាប់​ឈឺ។ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​​​ជួយ​បង្ការ​បាក់តេរី​ពី​​ក្នុង​ខ្លួន​ និង​​រក្សា​សុខភាព​បាន​ល្អ​​រដូវ​ភ្លៀង​នេះ។

 

​៣. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​វីតាមីន​ C

រដូវ​ភ្លៀង​នេះ​ រើស​យក​អាហារ​ណា​ដែល​​សំបូរ​ជាតិ​វីតាមីន​ C​ មក​ញ៉ាំ​ ព្រោះ​ថា​វា​ជួយ​ការពារ​រាងកាយ​ពី​បាក់តេរី​ដែល​បង្ក​ជំងឺ​ផ្ដាសាយ។

​​​

៤. ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ

បន្លែ​និង​ផ្លែ​ឈើ​ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ជួយ​ការពារ​រាងកាយ​បង្ការ​ពី​ជំងឺ​ផ្សេងៗ​ជា​ពិសេស​ជំងឺ​ផ្ដាសាយ​នា​រដូវ​ភ្លៀង​នេះ​តែ​ម្ដង។ បន្លែ​បៃតង​និង​ផ្លែ​ឈើ​រសជាតិ​ជូរ​ៗ​​អាច​ជួយ​​ការពារ​ពី​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

 

 

​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖knoji

អត្ថបទថ្មី