Mark Zuckerberg ​ផ្ដល់​៥​លាន​ដុល្លារ ដើម្បី​ជួយ​ជន​អន្តោប្រវេសន៍​នៅ​អាមេរិក​បាន​ចូល​សាលា

  • 2015-06-18 17:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ Facebook ​លោក Mark Zuckerberg ​បាន​ផ្ដល់​ជំនួយ​៥​លាន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​មួយ​មាន​ឈ្មោះ​ថា TheDream.US ​ដើម្បី​ជួយ​ដល់​ជន​អន្តោប្រវេសន៍​ក្មេង​ៗ​មក​រស់​នៅ​អាមេរិក​ដែល​គ្មាន​សមត្ថភាព​ចូល​សាលា​រៀន។

 

លោក Mark Zuckerberg ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​៖ "នៅ​អាមេរិក​រក​ឃើញ​មាន​ប្រជាជន​រស់​នៅ​អន្តោប្រវេសន៍​ច្រើន​ណាស់។ យើង​នឹង​ផ្ដល់​ឱកាស​ដល់​ក្មេង​ៗ​ណា​ដែល​មាន​សមត្ថភាព​និង​ខំ​ប្រឹង​រៀន​សូត្រ​គ្រប់​សញ្ជាតិ​ទាំង​អស់​ឱ្យ​បាន​ចូល​សាលា ដើម្បី​សាង​អនាគត។ ខ្ញុំ​សង្ឃឹម​ថា​ចំនួន​ទឹក​ប្រាក់​ដ៏​ស្ដួចស្ដើង​របស់​ខ្ញុំ​នេះ​នឹង​អាច​ជួយ​ដល់​ពួកគេ​បាន​ខ្លះ”។

 

 

 

ចំនួន​ទឹក​ប្រាក់​៥​លាន​ដុល្លារ​របស់​សេដ្ឋី​វ័យ​ក្មេង​ខាង​លើ​នេះ នឹង​អាច​ជួយ​ដល់​យុវជន​ច្រើន​ជាង​៤០០​នាក់​នៅ​ San Francisco ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​បាន ព្រោះ​ថា​សិស្ស​ដែល​ចូល​រៀន​តាម​មូលនិធិ TheDream.US  ​ត្រូវ​ចំណាយ​តែ​២៥ ០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​នៅ​មហា​វិទ្យាល័យ​ធម្មតា​ឬ​ក៏​អាច​ច្រើន​ជាង​នេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

 

 

អ្នក​បង្កើត​បណ្ដាញ​សង្គម Facebook ​ដ៏​ល្បីល្បាញ​ខាង​លើ​នេះ ចាប់​ផ្ដើម​ជួយ​ដល់​យុវជន​អន្តោប្រវេសន៍​ឱ្យ​ចូល​រៀន​តាម​រយៈ​មូលនិធិ​នានា​នេះ តាំង​ពី​ឆ្នាំ​២០១៣​មក ហើយ​រហូត​មក​ដល់​ពេល​នេះ​រូប​គេ​បាន​ជួយ​ដល់​ក្មេង​ៗ​មិន​តិច​នាក់​នោះ​ទេ ៕

 

 ចុចអាន៖​រូប​ភាព​ដ៏​កម្រ​របស់​ Mark Zuckerberg ​​នៅ​​​មុខ​អង្គរវត្ត​

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ time

អត្ថបទថ្មី